កូនខ្មែរ ដែលរស់នៅបរទេស មកបង្កើតប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមប្លុកឆេនសេរី ដើម្បីអាចរកប្រាក់ចំណូល
ភ្នំពេញៈ ប្លុកឆេនសេរី គឺជាកន្លែងផ្ទុកទិន្នន័យ ហើយត្រូវបានចម្លង និងចែកចែកនៅលើបណ្តាញកុំព្យូទ័រ ដ៏ធំទូលាយ។ គុណសម្បត្តិសំខាន់ៗដូចជា សុវត្ថិភាព គឺរាល់អន្តរកម្ម (ការបង្ហោះ ការបញ្ចេញមតិ ការបោះឆ្នោតគាំទ្រ ការផ្ទេរ) ជាមួយនឹងសេរីប្លុកឆេនសេរី ត្រូវតែត្រូវបានផ្ទៀងផ្ទាត់ និងអនុម័តលើបណ្តាញ វាមានសុវត្ថិភាពអាចទប់ទល់នឹងពួក ហេកឃ័រ។
កូនខ្មែរពីរនាក់បងប្អូនបង្កើត ដែលកើតនៅក្នុងជំរុំជនភៀសខ្លួន ឈ្មោះ ខាវអ៊ីដាង ស្ថិតនៅតាមព្រំដែន កម្ពុជា-ថៃ ហើយបានទៅរស់នៅប្រទេសហូឡង់ បានសហការគ្នា បង្កើតបណ្តាញសង្គមថ្មីមួយ ឈ្មោះថា សេរី www.serey.io ក្នុងគោលបំណងក្លាយជាវេទិកា ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ដំបូងមុនគេបង្អស់ ដែលអាចបង្ហាញការច្នៃប្រឌិត របស់ពួកគេ ដោយសេរី និងចំណុចពិសេសមួយទៀត គឺអាចរកប្រាក់ចំណូល ពី សេរី បានយ៉ាងងាយថែមទៀតផង។
គោលដៅរបស់សេរី គឺដើម្បីក្លាយជាមជ្ឈមណ្ឌលនៃប្លុកឆេន ដែលទាក់ទងទៅនឹងរាល់សកម្មភាពនៅកម្ពុជា។ ដើម្បីលើកទឹកចិត្តដល់ការរៀនសូត្រ ការចែករំលែកនូវគំនិត និងដើម្បិការពិភាក្សាប្រកបដោយក្រមសីលធម៌ ។ ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាជនពីប្លុកឆេន តាមរយប្រព័ន្ធបណ្តាញ ផ្សព្វផ្សាយសង្គមសេរី។ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការឈប់ផ្ទុកទិន្នន័យនៅកន្លែងតែមួយ។ ដើម្បីបង្កើតទីផ្សារមួយដែលជាកន្លែងគ្រប់គ្នា អាចធ្វើការទិញលក់នូវកាក់សេរី។
លោក ឆាយ លីនលីម ស្ថាបនិក គេហទំព័រ សេរី បានថ្លែងថា គេហទំព័រ សេរី គឺជាប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដែលផ្តោតសំខាន់ លើទីផ្សារកម្ពុជា។ ស្របជាមួយនិងការអភិវឌ្ឍន៍សរដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាកំពុងតែស្វែងរក អនាគតដ៏ត្រចះត្រចង់ បន្តាប់ពីការអភិវឌ្ឍន៍របស់ខ្លួន ក៏មានការអនុម័ត នូវបច្ចេកវិទ្យាថ្មីផងដែរ។
លោកបន្តថា បច្ចេកវិទ្យាថ្មីមួយនេះ គឺមានឈ្មោះថា ប្លុកឆេន ដែលត្រូវបានយកមកប្រើប្រាស់ ដោយក្រុមសេរីសំរាប់ប្រព័ន្ធបណ្តាញ ផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលជាកន្លែងសំរាប់អ្នកបង្កើត មានតិការដូចជា អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិតភាពយន្ត ត្រូវបានទទួលរង្វាន់ សម្រាប់បោះពុម្ពផ្សាយមាតិការរបស់ពួកគេ។ សេរី បានដាក់អោយដំណើរការប្រើប្រាស់តាំងពីខែមីនា ឆ្នាំ២០១៨ ហើយក៏មានអ្នកប្រើប្រាស់ជាច្រើនមកហើយ ដែលបាន ចូលរួមសរសេរនូវមាតិការ ដែលមានចាប់ពីរឿងខ្លី កីឡា វិធីថែរក្សាសម្ភស្សផ្ទាល់ខ្លួនតាមបែបធម្មជាតិ ការកំសាន្ត វប្បធម៌ ការកំសាន្ត និងប្រវត្តិសាស្រ្ត រួមទាំងការលក់ផលិតផលផ្សេងៗ។
ស្ថាបនិករូបនេះបន្ថែមថា ប្រព័ន្ធបណ្តាញសង្គមដែលពេលនិយមដូចជា Facebook និង Twitter បានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារ ដល់ម្ចាស់ភាគហ៊ុន របស់ពួកគេ ដោយការត្រួតពិនិត្យ រាល់មាតិការរបស់អ្នកប្រើប្រាស់ និងលក់វាទៅអ្នកផ្សាយពាណិជ្ជកម្ម។ មូលធនទីផ្សាររបស់ Facebook មានចំនួនប្រហែល ១៩០ពាន់លានដុល្លារ ចំណែក Twitter មានចំនួនប្រមាណ ៤១ពាន់លានដុល្លារ។ នេះបង្ហាញអោយឃើញថា មាតិកាពិតជាមានតម្លៃ ប៉ុន្តែចំពោះ www.serey.io វិញ បានធ្វើការផ្លាស់ប្តូរពីការផ្ទេរនូវភាគលាភ ទៅអោយ ភាគទុនិក តូចៗ ទៅប្រគល់អោយអ្នកប្រើប្រាស់ដែលបានចូលរួមបង្កើត មាតិកា នៅក្នុង សេរី នេះវិញ តាមរយៈការផ្តល់រង្វាន់ ជាកាក់ សេរី សំរាប់មាតិកា របស់ពួកគេ។ នេះជាលំហូរនៃការអោយតម្លៃទៅអ្នកដែលបានបង្កើត ភាពច្នៃប្រឌិត។ កាក់ សេរី អាចចាត់ទុកថាជាតំណាង នៃភាពជាម្ចាស់ និងសិទ្ធចូលរួមក្នុងវេទិកាសេរីនេះ។
លោក ឆាយ លីនលីម បន្តទៀតថា ចំពោះដំណើរការចុះឈ្មោះ គឺមានភាពងាយស្រួល ហើយអ្វីដែលត្រូវការនោះ អាស័យដ្ឋាន អ៊ីម៉ែល។ សូមចូលទៅទស្សនា www.serey.io ចុចលើពាក្យ Sign Up ជ្រើសរើសឈ្មោះ គណនីសំរាប់ខ្លួនអ្នក។ បន្ទាប់មក សេរី ផ្ញើអ៊ីម៉ែល តំណរភ្ជាប់ទៅអ្នក បន្ទាប់មកទៀត សូមចុច លើតំណរភ្ជាប់ដើម្បីបញ្ជាក់ថា អ៊ីម៉ែល ជារបស់លោកអ្នក។ រង់ចាំការយល់ព្រមបង្កើតគណនីពី សេរី។ ខណៈពេលអ្នកបានទទួលអ៊ីម៉ែល យល់ព្រមហើយ អ្នកក៏បានទទួលតំណរភ្ជាប់មួយផ្សេងទៀតផងដែរ ដើម្បីចូលទៅកាន់គណនី សេរី របស់អ្នក។ ចុចលើ តំណរភ្ជាប់ដើម្បីបង្កើតគណនីរបស់អ្នក។ ទទួលយកលក្ខខ័ណ្ឌនៃសេវាកម្មរបស់ សេរី។ សេរី ផ្តល់អោយអ្នកនូវពាក្យសម្ងាត់ ដែលបានបង្កើត ដោយស្វ័យប្រវត្តិ។ ធ្វើការរក្សាទុកពាក្យសម្ងាត់ ដោយការបោះពុម្ព ឬរក្សាទុកវាក្នុង USB Flash ចម្លង និងបិទភ្ជាប់ វាទៅកន្លែងណាមួយដែលអ្នកបានកំណត់ ជ្រើសរើសថាវាមានសុវត្ថិភាព។ ជាចុងក្រោយ អបអរសាទរ អ្នក ពេលនេះជាសមាជិក នៃសហគមន៍ សេរី។
នៅពេលដែលសួរថា ហេតុអ្វីបានជាសេរីប្រើប្រាស់នូវបច្ចេកវិទ្យាប្លុកឆេន? ត្រូវបានលោកបញ្ជាក់ថា ប្លុកឆេនគឺជាកន្លែងផ្ទុកទិន្នន័យ ហើយត្រូវបានចម្លង និងចែកចែកនៅលើបណ្តាញកុំព្យូទ័រ ក៏ធំទូលាយ។ គុណសម្បត្តិសំខាន់ៗដូចជា សុវត្ថិភាព គឺរាល់អន្តរកម្ម (ការបង្ហោះ ការបញ្ចេញមតិ ការបោះឆ្នោតគាំទ្រ ការផ្ទេរ) ជាមួយនឹងសេរីប្លុកឆេនត្រូវតែត្រូវបានផ្ទៀងផ្ទាត់ និងអនុម័តលើបណ្តាញ វាមានសុវត្ថិភាពអាចទប់ទល់នឹងពួក ហេកឃ័រ។ តម្លាភាព គឺមនុស្សគ្រប់រូបអាចចូលទៅមើលប្លុកឆេន ដើម្បីមើលពីចរន្តត្រាច់ចររបស់កាក់សេរី និងធ្វើការតាមដានរាល់អន្តរកម្ម។ ការទប់ស្កាត់នឹងការក្លែងបន្លំ គឺរាល់រង្វាន់ និងអន្តរកម្មទាំងអស់ អាចត្រូវបានរកឃើញពីប្រភពដើមរបស់វា។ ប្រជាធិបតេយ្យ គឺមាតិកាត្រូវបានទទួលរង្វាន់អាស្រ័យលើចំនួននៃការទទួលបានការបោះឆ្នោតគាំទ្រ។