អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ម៉ាស៊ីនបូមទឹក ដំណើរការបូមទឹកចេញពីតំបន់មួយចំនួន ក្នុងសង្កាត់ព្រែកប្រា រំដោះការលិចលង់
ភ្នំពេញ៖ ការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយសារតែក្នុងប៉ុន្មានថ្ងៃនេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលអោយភូមិមួយចំនួន ក្នុងសង្កាត់ព្រែកប្រា ត្រូវរងនូវការលិចលង់ នៅនោះ អាជ្ញាធរខណ្ឌបានដាក់ម៉ាស៊ីនបូមទឹកចេញ ទម្លាក់ទៅប្រឡាយ ព្រែកបារាំង និងបូមបន្តចូលទៅទន្លេបាសាក់ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា៖ កាលពីរសៀលរហូតដល់ យប់ថ្ងៃ១១កញ្ញានេះ បន្តសកម្មភាពបូមទឹក ចេញពីក្រោយវត្តកំសាន្ត និងក្រោយបូរីហាយតិច២ របស់អាជ្ញាធរ ខណ្ឌច្បារអំពៅ ដើម្បីរំដោះទឹកលិចភូមិឋាន នៅបុរីហាយតិច២ និងខាងក្រោយវត្តកំសាន្ត លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងក្រុមការងារ បានតម្លើងម៉ាស៊ីនបូមចំនួន២គ្រឿង ។
លោកបន្តថា ៖ដោយមួយគ្រឿង កំពុងដំណើរការបូមទឹកចេញ នៅវត្តកំសាន្ត និងមួយគ្រឿងទៀត កំពុងប្រឹងប្រែងតម្លើង ដើម្បីអោយបានបូមនៅយប់នេះតែម្តង តែបើមិនទាន់ទេនោះ ព្រឹកឡើងនឹងចាប់ផ្តើមបូម ចេញបណ្ដើរៗ រហូតស្រកអស់នៅថ្ងៃទី១២កញ្ញា។
លោកអភិបាលបន្តទៀតថា មកដល់យប់ហើយកម្លាំង របស់លោកមិនទាន់បានហូបបាយផង តែដើម្បីប្រជាពលរដ្ឋយើង សុខចិត្តលំបាលឱ្យតែពលរដ្ឋ មានសេចក្ដីសុខ៕