ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកម៉ូតូ ចំនួន១០គ្រឿង ប្រគល់ជូន សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេស A វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន

50

 

ភ្នំពេញ៖ដូចដែលបានសន្យា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមនិង អភិបាលរង និងសម្បុរសជនជាច្រើនរូបទៀត បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រគល់ម៉ូតូ ចំនួន ១០គ្រឿង ជារង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្ស ចំនួន ១០នាក់ ដែលក្នុងនោះ ៩នាក់ ជាសិស្សរៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន និង ១នាក់ ជាសិស្សរៀននៅ វិទ្យាល័យ អរុណវត្តី ក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ដែលបានប្រឡងជាប់ និទ្ទេស A ក្នុងសម័យប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ -២០២១ ។

លោក ពិជ្រ សារុំ ប្រធានការិយាលអប់រំខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា ចាប់តាំងពីមាន មានវត្តមាន លោក ហែម ដារិទ្ធិ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន មានភ័ព្វសំណាង បានទទួលការជួយជ្រោមជ្រែង ទំនុកបំរុងជាបន្តបន្ទាប់ ជាថវិការ សំភារៈ និងស្មារតីជារៀងរាល់ឆ្នាំ ពិសេសប្អូនៗសិស្សានុសិស្ស ដែលប្រឡងសញ្ញាប័ត មធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ ម្នាក់ ១គ្រឿងគ្រប់គ្នា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ ២០២១ លោកអភិបាលខណ្ឌពោធិសែនជ័យឧបត្តម្ភម៉ូតូ បាន៤លើកហើយ សរុប ចំនួន ២២គ្រឿង ។

ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណជាពន្លឹក ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយគណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួន ទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនប្អូនៗសិស្សានុសិស្ស ប្រឡងបាន និទ្ទេស A ដែលប្រពៃណីនេះ លោកក៍ធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងក៍ធ្លាប់បានសន្យាថា ខណៈលោកនៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនិងឧបត្តម្ភ ម៉ូតូ ជាបន្តដល់ប្អូនៗ ដែលជាប់និទ្ទេស A ទោះចំនួនប៉ុន្មាននាក់ក៍ដោយ ។ លោក អភិបាលខណ្ឌ បានផ្តាំផ្ញើដល់ ប្អូនៗ សិស្សានុសិស្ស ដែលកំពុងសិក្សា ថ្នាក់ទី១២ទាំងអស់ ទាំងវិទ្យាល័យជម្ពូវ័ន និងវិទ្យាល័យ អរុណវត្តី សូមខិតខំរៀនសូត្រ ឱ្យបានពូកែ និងប្រឡងចាប់ បាននិទ្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថា លោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋាននេះក៍ដោយ តែសំរាប់អភិបាលខណ្ឌឡើងក្រោយ ក៍និងមានរង្វាន់លើកទឹកចិត្តដល់ប្អូនៗ ជាបន្តផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ សូមកុំឱ្យយក ថ្ងៃ១៤កុម្ភៈនេះ ជាថ្ងៃអូសទាញប្អូនឱ្យធ្លាក់ក្នុងអន្លង់ អពមង្គល ព្រោះនោះមិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ សូមបង្វែទិវា ១៤កុម្ភៈនេះ ទៅជាទិវានៃក្តីស្រឡាញ់ ,ឪពុកម្តាយ, បងប្អូន ,លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង