ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ , ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះពិនិត្យការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានទាំង៧កន្លែង មានប្រវែងសរុប៦៧០ម៉ែត្រ

75

 

ក្រចេះ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះពិនិត្យការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានទាំង៧កន្លែង មានប្រវែងសរុប៦៧០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារ ជំនាញបច្ចេកទេស ចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បី ធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពាន ទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញ បន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពាន មានប្រវែងសរុប៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង