ស្លាប់ម្នាក់ របួស៣នាក់ដោយជិះម៉ូតូបុកដើមខ្នុរ នៅស្រុកលើកដែក
កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍នៅព្រឹកថ្ងៃទី១៦ខែកុម្ភះនេះថា ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូដោយជិះវ៉ាម៉ូតូមួយគ្រឿងទៀត ស្របទិសគ្នាជ្រុលចង្កូតទៅបុកដើមឈើ បណ្ដាលអោយស្លាប់ម្នាក់និងរបួសស្រាល ០៣នាក់ក្នុងនោះស្រីម្នាក់និងប្រុស២នាក់ ហើយខូចខាតម៉ូតូ២ គ្រឿងកាលពីថ្ងៃទី១៥ខែកុម្ភះ ឆ្នាំ២០២២ ម៉ោង១៨ និង០៤នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលេខ១៤ចន្លោះ km១៦ទៅkm១៧ នៅចំនុចភូមិព្រែកតាទួនឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ នោះដោយមានម៉ូតូមូយគ្រឿងម៉ាក HONDA dream125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល1R5487 .អ្នកបើកបរដោយឈ្មោះជន រក្សាភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោមឃំខ្ពបអាទាវ ស្រុកលើកដែកខេត្ត្កកណ្តាល( រងរបួសស្រាល) និងអ្នករួមដំណើររឈ្មោះង៉ា សារ័ត្នភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិឃុំកើតហេតុ( ស្លាប់) ពេលបើកមកដល់ កន្លែងកើតហេតុខាងលើ ក៏បានវ៉ាម៉ូតូខាងមុខមិនផុតក៏ប៉ះដៃចង្កូតម៉ូតូ ផ្លាកលេខកណ្តាល1Q0879 បើកបរដោយឈ្មោះវ៉ិត ត្រេង ភេទស្រីអាយុ៥១ឆ្នាំជនជាតិខ្មែរទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំងស្រុកលើកដែកខេត្តកណ្តាល ទិសដៅស្របគ្នាពីត្បូង ទៅជើងហើយជ្រុលចង្កូតទៅបុក ដើមខ្នុរនៅ ខាងឆ្វេងដៃបណ្តាល ឲ្យម៉ូតូដួលទាំង០២គ្រឿង និងរងគ្រោះ០៣នាក់ត្រូវបានសាច់ញាតិបញ្ជូន ទៅមន្ទីពេទ្យបង្អែកស្រុកលើកដែក។ រីឯម៉ូតូភាគីទាំងពីដែលខូចខាតស្រាល បានយកមករក្សាទុកជាភស្តុតាង នៅប៉ុស្តិ៍រដ្ឋបាលពាមរាំង នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។
សន្និដ្ឋានបឋម ករណីខាងលើបណ្តាល មកអ្នកបើកបរម៉ូតូផ្លាកលេខ កណ្តាល1R5487 បើកបរក្នុងល្បឿនលឿនមិនប្រុងប្រុងប្រយ័ត្ន ក្នុងការវ៉ាជែងមិនបានមើលឧបសគ្គខាងមុខ ទើបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង៕