មន្ដ្រី ជំនាញ មិនមានសមត្ថភាព បច្ចេកទេស ជួយសង្គ្រោះសត្វផ្សោយកម្រ ដែលកន្ទុយវាជាប់ម៉ងពលរដ្ឋ ងាប់ផុតពូជ នៅស្ទឹងត្រែង
ស្ទឹងត្រែង៖ សត្វ ផ្សោត នៅ អន្លង់ កោះ ឈើទា លដែល នៅសល់ មួយ ក្បាលប៉ុណ្ណោះ ត្រូវបា ន ងាប់ផុតពូជ ដោយសារ កន្ទុយ របស់ វា បាន ជាប់ ម៉ង ជាច្រើនថ្ងៃ ដាច់ចំណីលំបាកក្នុងការ ចលនារកចាប់ត្រីជាអាហារ ព្រោះតែមន្ត្រីជំនាញ ខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះវា។
ទើបប្រជាពលរដ្ឋប្រទះឃើញ សត្វ ផ្សោត ដែលនៅសល់មួយក្បាលរងរបួស ដោយកដោយកន្ទុយវាជាប់ម៉ងនោះ វារស់នៅក្នុងអន្លង់អភិរក្ស អន្លង់ ឈើ ទាល ឃុំ ព្រះរំកិល ស្រុក បុរី អូរ ស្វាយ សែន ជ័យ ខេត្ត ស្ទឹង ត្រែង ត្រូវបានងាប់ហើយ កាលពី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ២០២២នេះ ។
លោកផយ វណ្ណា សមាជិក សហគមន៍ អេ ទេសចរណ៍ ផ្សោត ព្រះរំកិល បាន បញ្ជាក់ថា: សត្វ ផ្សោត មួយ ក្បាល នេះ បាន ងា.ប់ដោយសារ កន្ទុយ ជាប់ មង កាល ពេល កកន្លងទៅហែលចាប់ ចំណី មិនបាន ហើយ ពេល តាមដាន ពិនិត្យ ជាក់ស្តែង ខ្លួនវា មាន ដំបៅនិង មាន ស្ថានភាព ស្គមស្គាំង ស្លេកស្លាំងព្រោះដាច់អាហារ ទើបធ្វើឲ្យវាទ្រាំឈឺនៅមុខរបួសមិនបានក៏ដាច់ខ្យល់ស្លាប់តែម្តង។ លោកថា នៅអន្លង់កោះ ឈើទាលនេះ បច្ចុប្បន្ន សត្វផ្សោតនៅសល់ តែមួយ ក្បាលនេះទេ ឥលូវត្រូវបានងាប់ផុតពូជទៅហើយ។
លោក រស់ វាសនា ភ្ញៀវ ទេ ចរ មក ពី ស្រុក សន្ទុក ខេត្ត កំពង់ ធំ បាន សម្ដែង ការ សោកស្ដាយ យ៉ាង ពន់ពេក ព្រោះ សត្វ ផ្សោ តដ៍ កម្រ នេះ មានតែ នៅ ទន្លេមេគង្គ លើ តែប៉ុណ្ណោះ ហើយ ភ្ញៀវ ទេសចរ ណ៍ ជាច្រើនមកកម្សាន្តកំពុងពេញនិយម ជិះទូក ទស្សនា មើលវា ហែល លេង ទៅមក ដែល ជា ចំណែក មួយ ចំ រើ នឱ្យ វិស័យ ទេសចរណ៍ ធម្មជាតិ យើងផងដែរ។
លោក អ៊ ន ប៉ោ សឿន ប្រធាន មន្ទី ទេសចរណ៍ ខេត្ត ស្ទឹងត្រែង បាន បញ្ជាក់ ថា ករណីនេះដោយសារតែ ខាង ភាគី ឡាវ នៅ ជិត តំបន់ អន្លង់ អភិរក្ស សត្វផ្សោត មិនបាន ចូលរួម អភិរក្សថែរក្សា ចេះតែ មក នេសាទដាក់មង ដោយ មិន គិត ពី ផល ប៉ះពាល់ មកដល់ សត្វ ផ្សោត ក្នុង ភូមិសាស្ត្រ ទន្លេមេគង្គ នៅ ជាប់គ្នា ដែលសហគមន៍ទេសចរណ៍យើងខំការពារ និងអភិរក្សថែរក្សាដើម្បីជាប្រយោជន៍ ដល់វិស័យទេសចរណ៍នៅតំបន់យើងនេះ៕ សំរិត