ប្រជាពលរដ្ឋ៥៤គ្រួសាររស់នៅ លើសំណង់មិនរៀបរយ ដែលសង់លើផ្លូវ ១៣៨ ជាប់ខាងជើងមន្ទីរពេទ្យព្រះកុសុមះ ព្រមស្ម័គ្រទទួលយកដីទៅរស់ នៅតំបន់អភិវឌ្ឍន 7NG
ភ្នំពេញ៖នៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ ដែលរស់នៅលើសំណង់ មិនរៀបរយដែលសង់លើផ្លូវ ១៣៨ ជាប់ខាងជើងមន្ទីរពេទ្យព្រះកុសុមះ ព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG
( ពេទ្យលោកសង្ឃ )ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលព្រមទទួលយកនូវគោលនយោបាយរបស់រាជ
រដ្ឋាភិបាល តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ព្រមស្ម័គ្រទទួលយកដី នៅតំបន់អភិវឌ្ឍន 7NG ទើបនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨និង១៥យប់ ។
គួរបញ្ជាក់ថា៖ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមជាមួយកម្មករចុះទៅ ជួយសម្របសម្រួល និងរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ស្មើសុំកម្លាំងជួយរុះរើ និងដឹកជញ្ជូនសម្ភារះ ដើម្បីយកទៅដាក់ទីតាំងដីថ្មី ដែលបងប្អូនស្ម័គ្រចិត្តទទួលយក ៕