ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ NatureLife បង្កើយបណ្ណាល័យ អប់រំព័ត៌មានស្តីពី សត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង

58

ភ្នំពេញ៖ មន្ត្រីរបស់អង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ នេះថា បណ្ណាល័យអប់រំព័ត៌មានស្តីពី សត្វក្រៀល មានទីតាំងក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងនឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើជាកន្លែងផ្តល់ព័ត៌មាន និង សិក្សាស្វែងយល់ដោយផ្ទាល់អំពីសារៈសំខាន់របស់តំបន់ការពារទេសភាពអន្លង់ព្រីង អត្តសញ្ញាណ និង អេកូឡូស៊ី របស់សត្វក្រៀល និង សត្វស្លាបទឹកផ្សេងៗ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ក្រុមគោលដៅសំរាប់ការអប់រំផ្សព្វផ្សាយនេះ គឺសិស្សានុសិស្សនៅសាលាបឋមសិក្សា និង អនុវិទ្យាល័យចំនួន៦ដែល ស្ថិតនៅជុំវិញតំបន់ការពារទេសភាពនេះ។ កាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្ណាល័យបានទទួល ស្វាគមន៍ភ្ញៀវដំបូងគឺប្អូនកុមារចំនួន២៣នាក់ដែល មកសាលាបឋមសិក្សាថ្មបើក ដោយប្អូនៗបានចំណាយ ពេលកន្លះថ្ងៃដើម្បីទស្សនា ភាពយន្តអប់រំស្តីពីសត្វក្រៀល និងការអភិរក្ស ស្តាប់បទបង្ហាញដែល ធ្វើឡើងដោយបងឧទ្យានុរក្ស គូរគំនូរនិងផាត់ពណ៌លើគំនូរសត្វស្លាបទឹក និងចូលរួមធ្វើការសម្អាតបរិស្ថាន នៅតំបន់អភិរក្សដីសើមនេះ។

ការសិក្សាក្រៅសាលាគឺជាឳកាសសំរាប់ប្អូនកុមារទទួលបានចំណេះ ដឹង និង បទពិសោធន៍ក្នុងពេលតែមួយ។
មន្ត្រីអង្គការ NatureLife ក៏បាន អរគុណ ដល់Darwin Initiative ដែលបាន ឧបត្ថម្ភកម្មវិធីរបស់អប់រំនេះ។ គម្រោងអភិរក្ស និង គ្រប់ គ្រងតំបន់ការពារទេសភាព អន្លង់ព្រីងសហ ការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិ នៅកម្ពុជាWWTនិងBirdLife៕. សំរិត

អត្ថបទដែលជាប់ទាក់ទង