ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន ២ ក្រុមហ៊ុន

51

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃពុធនេះ បានសេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន ២ ក្រុមហ៊ុន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា ថ្មីៗនេះ ក្រសួងបានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន ២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម ដូចខាងក្រោម៖

– ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO., LTD. និង

– ក្រុមហ៊ុន KH TRANSPORTATION EXPRESS CO., LTD, ។

ក្នុងនោះដែរ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទាំងពីរខាងលើ ឱ្យបំពេញមានកាតព្វកិច្ចទទួល ខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមាន ការតវាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

កន្លងមក ក្រសួងបានណែនាំដល់ប្រតិបត្តិករ ប្រៃសណីយ៍ទាំងអស់ ឱ្យគោរពតាមច្បាប់ ស្តីពីវិស័យ ប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បាន ពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណី ប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវប្រឈម នឹងការព្យួរអាជ្ញាបណ្ណ ជាបណ្ដោះអាសន្ន ឬលុបអាជ្ញាបណ្ណ។

អាស្រ័យហេតុនេះ សូមប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ អនុវត្តឱ្យបានពេញលេញ តាមច្បាប់ លិខិត បទដ្ឋានគតិយុត្ត និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងសូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង