ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ឆ្មក់ចូលបង្រ្កាបក រណីគ្រឿងញៀន នៅក្នុងឃ្លីបកំសាន្តមួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ១១ នាក់

49

បាត់ដំបង៖ កាលពីយប់ថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស HighClass មួយកន្លែងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និង ដោយ បានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត បាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានដឹកនាំកម្លំាង ក្នុងការិយាល័យសហការជាមួយកម្លាំង នគរបាលនៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែល មាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះ ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្ដែងនៅចំណុចទីតាំងខារ៉ាអូខេខាងលើដែលក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៤០នាក់ នាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាសួរស្រាវជ្រាវ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល ដកហូតបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ០២គ្រាប់ និង ០២កំណាត់ ទម្ងន់ ០,៨៨ក្រាម
-ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា (ពីរពាន់បួនរយហាសិបដុល្លា)
-ប្រាក់រៀលចំនួន ៦ ,១០០ ,០០០រៀល (ប្រាំមួយលានដប់ម៉ឺនរៀល) ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថាមានជនសង្ស័យចំនួន ១១ នាក់ ស្រី ០១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ ដែលសមត្ថកចិ្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអ្នកដែលមិន ពាក់ព័ន្ធក្នុងករណីនេះត្រូវបានអនុញ្ញាតឱ្យវិល ត្រឡប់ទៅសហគមន៍វិញ៕

អត្ថបទដែលជាប់ទាក់ទង