ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

34

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom របស់ថ្នាក់ដឹកនាំនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

កិច្ចប្រជុំមានគោលបំណង ពិនិត្យវឌ្ឍនភាពការងារដែល នៅដក់សល់ និងរៀបចំសកម្មភាព អនុវត្តជាក់លាក់ ក្នុងដែនសមត្ថកិច្ចរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ឆ្លើយតប នឹងផែនការសកម្មភាព ដែលដាក់ចេញដោយ ក្រុមការងារត្រួតពិនិត្យរួមគ្នា ក្នុងក្របខ័ណ្ ឌសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៃក្រុមការងារហិរញ្ញវត្ថុ (FATF)៕

អត្ថបទដែលជាប់ទាក់ទង