បេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនិទ្ទេស A,20នាក់ ទទួលបានម៉ូតូ និងថវិការ២លានរៀល ពីឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន
ខេត្តព្រះសីហនុ៖ សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០- ២០២១ នៅខេត្តព្រះសីហនុ មាននិទ្ទេស A.B.C ទទួលបានការលើកទឹកចិត្តពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រតិភូក្រសួងបរិស្ថាន នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១សម័យ ប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខ ជនដាក់ពាក្យប្រឡង ១,៣៥២នាក់ ស្រី ៧១០នាក់ ប្រឡងជាប់ ១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង ៧៥,៦៧ភាគរយ ។
-សិស្សនិទ្ទេសA មានចំនួន ២០នាក់ ស្រី ០៩នាក់ ក្នុងនោះវិទ្យាល័យហ៊ុនសែនក្រុង ០៧នាក់, វិទ្យាល័យ ហ៊ុន សែន មិត្តភាព ៣នាក់, វិទ្យាល័យជីវិត ០៣នាក់, វិទ្យាល័យព្រៃនប់ ០២នាក់, វិទ្យាល័យវាលរេញ ០២នាក់, វិទ្យាល័យសុវណ្ណភូមិ ០២នាក់, និងវិទ្យាល័យស្ទឹង ហាវ ០១នាក់ ។
-និទ្ទេសB មានចំនួន ៦៧នាក់ ស្រី ៤៣នាក់
-និទ្ទេសC ១៧០នាក់ ស្រី ៩៩នាក់
-និទ្ទេសD ៣៧២នាក់ ស្រី ២០៩នាក់
-និទ្ទេសE ៣៩៤នាក់ ស្រី ២០២នាក់។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរចំពោះ សិស្សដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងសូមអភ័ទោសដែលបានរៀបចំ ការជួបជុំយឺតដោយសារជំងឺ អូមេក្រុង បានធ្វើឱ្យប៉ះ ពាល់សុខភាព សំខាន់ត្រូវថែទាំសុខភាពដោយលេងកីឡា និងការទទួលទានអាហារឱ្យបានគ្រប់គ្រាន់។
ឯកឧត្តម សាយ សំអាល់ បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ជួយគាំពារ ដលវិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំ ឱ្យមានបរិមាន និងគុណភាព។ ដូច្នេះនៅពេលខាងមុខសិស្សានុសិស្សត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខវិជ្ជាមកបំរើការងារនៅខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ត្រូវបានកំណត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានកំពង់ផែអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្តទេសចរណ៍ និងសេដ្ឋកិច្ច។
ឯកឧត្តម សាយ សំអាល់ ចូលរួមសោក ស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនបានប្រឡងជាប់ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សាត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់ ។
ឯកឧត្តម បានបញ្ជាក់ថា សិស្សជ័យ លាភីទាំងអស់ត្រូវតែខិតខំសិក្សារៀន សូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើក កម្ពស់សមត្ថភាពរបស់ខ្លួនឱ្យបាន ជាប់ជាប្រចាំទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌ សុជីវធម៌សម្រាប់យកទៅប្រើប្រាស់ ឱ្យបានជាគុណប្រយោជន៍ ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិ។
ក្នុងឱកាសនោះសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិឆ្នាំសិក្សា២០២០-២០២១
និទ្ទេសA ២០នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ SUZUKIមួយគ្រឿង ថវិកា ៥០០ដុល្លា
និទ្ទេសB ចំនួន ៦៧នាក់ ក្នុងម្នាក់ថវិកា ២០០ដុល្លា
និទ្ទេសC ១៧០នាក់ ក្នុងម្នាក់ថវិកា ១០០ដុល្លា៕