ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម សមាជិកសភាវ័យក្មេងកម្ពុជា ចុះសិក្សាដើម្បីទទួល យកបទពិសោធន៍ជាមួយ រដ្ឋមន្ត្រីការបទេសសិង្ហបុរី

30

 

ភ្នំពេញ៖ លោក ហ៊ុនម៉ានីសមាជិករដ្ឋសភាវ័យក្មេងកម្ពុជានិងជា ប្រធានគ ណៈកម្មការទី៧ នៃរដ្ឋសភាបានទទួលជួបរដ្ឋមន្រ្តីការបរទេសសិង្ហបូរី នៅវិមានរ ដ្ឋសភាដើម្បីធ្វើការដងស្រង់ ផ្លាស់ប្តូរ បទពិសោធន៍ជាមួយរដ្ឋមន្ត្រីការរទេសសឹង្ហបុរី។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាកកាលពីថ្ងៃទី១៦កុម្ភៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបូរី នាឱកាសដែលលោក អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ នេះជាជំនួបសារជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ ឫសរឹងមាំរវាងមេដឹក នាំទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក លី ស៊ានឡុង ដើម្បីឱ្យទំ នាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។ នាឱកាសនោះផងដែរ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោ បល់អំពីទំនាក់ទំន ងទ្វេភាគីនៃ ប្រទេសទាំងពីរដែលក្នុងនាមជាប្រទេសរួមសហគមន៍អាស៊ានតែមួយ។ ក្នុងកិច្ចពិភាក្សាបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការស្វែងយល់ពីតម្រូវការរបស់ប្រជាជនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរបាន ពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងក្របខ័ណ្ឌនៃការងារ យុវជនរបស់ប្រទេសទាំងពីរ និងបានបង្ហាញជំហរក្នុងការពង្រឹងទំនាក់ទំនងយុវជននៃប្រទេ សទាំងពីរក្នុងការស្វែងយ ល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន តាមរយៈការបង្កើនការផ្លាស់ប្តូរឱកាសជំនួប និងគម្រោង ការងាររវាងយុវជនអ្នកបន្តវេនជំនាន់ក្រោយៗ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង