ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំចាប់ផ្តើម ដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងបាក់ឌុប

83


ភ្នំពេញ៖ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មានក្រសួង​អប់រំ យុវជន និង​កីឡា បានរៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។

គណៈកម្មការ​កោសល្យ​វិច័យ​ នឹង​ចាប់​ដំណើរ​ការ​ការងារ ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ប្រមាណជាង៤០០នាក់ បានលិខិតតវ៉ាដោយបានស្នើសុំដល់ក្រសួងអប់រំ សើរើសំណេរវិញ្ញាសាគណិតវិទ្យា ដើម្បីផ្ទៀងផ្ទាត់ឡើងវិញ ដោយសារបេក្ខជនទាំងនោះ បានទទួលពិន្ទុវិញ្ញាសាគណិតវិទ្យាទាប។

តំណាងបេក្ខជន បាននិយាយថា សិស្សពូកែផ្នែកគណិតវិទ្យា ប្រឡងធ្លាក់មុខវិជ្ជា​គណិតវិទ្យា​ប្រតិកម្ម​ បាននាំគ្នាមកតវ៉ា​ ជាមួយ​គណៈកម្មការប្រឡងបាក់ឌុប​ ។​ មាតាបិតា​រួមទាំងបេក្ខជនប្រឡងផង ដែលខ្លួនជាសិស្សពូកែផ្នែកគណិតវិទ្យា ហើយពេលប្រឡងពួកគេអះអាងថា ធ្វើបានល្អទៀត​ តែលទ្ធផលចេញមកបែរជាធ្លាក់​ទៅវិញ​ ។​ សង្ឃឹមថា​ ក្រសួងអប់រំនឹងបំភ្លឺករណីនេះ ​ដើម្បីឲ្យមាតាបិតា​ និង​ បេក្ខជនប្រឡង​បានអស់ចិត្ត​ ៕

អត្ថបទដែលជាប់ទាក់ទង