ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តកណ្តាល បញ្ឈប់ និងអប់រំម្ចាស់ ខារ៉ាអូខេមួយកន្លែងនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ដែលលួចលាក់ បម្រើសេវាផ្លូវភេទ

46

កណ្តាល៖៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុង ប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ មានKTV មួយកន្លែងនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្លាកយីហោនាគក្រហម លួចលាក់បម្រើសេវាផ្លូវភេទ ដោយមិនខ្លាចច្បាប់បន្តិចសោះ ផ្តល់ទីតាំងឲ្យស្រីៗរួមភេទ អញ្ចឹងតើខុសច្បាប់អត់បង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាឲ្យអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះដល់ទីតាំងហាង ខារ៉ាអូខេ ដែលមានផ្លាកយីហោនាគក្រហម ដែលម្ចាស់ទីតាំងមានឈ្មោះ គីម ចាន់ធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង និងបានធ្វើការអប់រំ ណែនាំ ដល់ម្ចាស់អាជីវកម្មខារ៉ាអូខេខាងលើ ឲ្យបញ្ឈប់ដាច់ខាតការលួចលាក់ផ្តល់ទីតាំងបម្រើសេវាកម្មផ្លូវភេទ និងបង្កភាពរញ៉េរញ៉ៃគ្មាន សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង