លោក ខេមរៈ សិរីមន្ត ឈ្មោះពិត ខែម ប៊ុនថៃ ជារាតាចម្រៀងដ៏ល្បី ព្រះមហាក្សត្រ ផ្ដល់គោរមងារ ជាឧកញ៉ា
ភ្នំពេញ៖ តារាចម្រៀងល្បី របស់កម្ពុជា លោក ខេមរៈ សិរីមន្ត ដែលឈ្មោះពិត «ខែម ប៊ុនថៃ» ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា«ឧកញ៉ា»ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕. សំរិត