មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជំរុញ ឲ្យមានវិនិយោគ លើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងារដល់យុវជនកម្ពុជា
ភ្នំពេញ៖ ក្នុងកិច្ចប្រជុមជាមួយភាគីពាក់ព័ន្ធនានារដ្ឋមន្ត្រីក្រសួងការងារ ជំរុញ ឲ្យមានវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរ បរ និងការងារដល់យុវជនកម្ពុជា ពីព្រោះថាការវិនិ យោគនៅថ្ងៃនេះ គឺជាការវិនិ យោគសង្គមរបស់ យើង នាបច្ចុ ប្បន្ន និងអនាគត។
លោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងវេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ កាលពីរសៀលថ្ងៃទី១៧កុម្ភៈឆ្នាំ២០២២ តាម ប្រព័ន្ធZoomថា៖ ការវិនិយោគលើកា រអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ មានន័យថាជាការ វិនិយោគសង្គមរបស់យើងនា បច្ចុប្បន្ននិង អនាគត ហើយការវិនិយោគនេះទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដា ក់លើគុណភាព និងបរិមាណការងារ។
លោកថា៖ កិច្ចពិភាក្សានេះដែរ នឹងជាធាតុចូលដ៏សំ ខាន់សម្រាប់ដំណើរការ កសាងអនាគតការងារនៅកម្ពុជាប្រកបដោយគុណ ភាព និងចីរភាព ស្របទៅនឹងគោលដៅរប ស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។ កម្មវិធីនេះត្រូវបានស្ថាប នាឱ្យចេញជារូបរាង តាមរយៈភាពជាដៃគូ ដែលមានលក្ខណៈនវានុវត្តន៍ និងប្រសិទ្ធភាពទាំងក្នុងប្រ ទេស និងអន្តរជាតិ ដោយប្រើប្រាស់អភិក្រមចម្រុះ ដែលមានល ក្ខណៈប្រ ទាក់ក្រឡាគ្នា និងសមស្របទៅតាមបរិបទជាក់ស្តែង។
លោកបញ្ជាក់ថា៖«យើងទាំងអស់គ្នារួមកម្លាំងគ្នា និងពង្រីកវិសាលភាពនៃសកម្មភាព និងឥទ្ធិពល តាមរយៈអន្តរាគមន៍នវានុវត្តន៍ ដែលប្រកបដោយប្រសិទ្ធភាព និងផ្អែកលើភស្តុ តាងជាក់ស្តែង។ វាក៏ផ្តល់នូវគំរូដ៏ល្អបំផុត សម្រាប់ការកសាងភាពជាដៃគូរួមគ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការមិនរកប្រាក់ចំណេញ»។
ជាមួយគ្នានោះដែរ លោក អ៉ិត សំហេង គូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាច្រើនផងដែរ។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុ ងការទទួលបានការបង្កើនជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងកា រសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកប ដោយនិរន្តរភាពផងដែរ។
លោកបន្ដថា៖ ក្រសួងបាននឹងកំពុងជំរុញ ការអនុវត្តនូវផែនកា រយុទ្ធសាស្ត្រអភិវ ឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ”ដើម្បីកសាងបានកម្លាំងព លកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILO បាននិងកំពុងអនុវត្ត គំនិតផ្តួចផ្តើមនវានុវត្តន៍នៅកម្ពុជា ដើម្បីបំផុសឱ្យមានការអនុវត្តវិធានការជាក់លាក់សំដៅ៖ លើកកម្ពស់ជំនាញ សម្រាប់ការងារបៃតង, ជម្រុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់ រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET),ផ្តល់ការគំាទ្រដល់យុវជន ដើម្បីឱ្យពួកគេអា ចអភិវឌ្ឍន៍ និងពង្រឹងជំនាញសម្រាប់អាជីពរបស់ពួកគេ, គាំទ្រដល់ពលករទេសន្តប្រវេសន៍ ដែលបានធ្វើមាតុភូមិនិវត្តន៍ ឱ្យធ្វើសមាហរណកម្មក្នុងទីផ្សារការងារឡើងវិញ។
សូមបញ្ជាក់ផងដែរថា ៖ដើម្បីឆ្លើយតប ទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតប ទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបាន
ដាក់ចេញរួមមកហើយនូវគោលនយោ បាយសំខាន់ៗ មួយចំនួនដូចជា គោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥- ២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលន យោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពី ពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩- ២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋ កិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ៕ សំរិត