ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកចុង រំលោភកូនស្រីចុងជាច្រើនដង និងគម្រាមសម្លាប់

120

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនជនសង្ស័យជាឪពុកចុង ធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនស្រីឈ្មោះ សវសអ អាយុ១៥ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអធិការ បានបន្តថា៖នៅមុនពេលកើតហេតុជនរងគ្រោះ និងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេង កូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះ ប៉ុច ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់។ នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ ក៏កើតរឿងប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បាននិយាយ ប្រាប់ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថា គេស្រឡាញ់កូនស្រីចុងនេះមានរយៈពេល០២ឆ្នាំ ហើយនិងបានរួមរក្សជាច្រើន ដងតាំងពីឆ្នាំ២០១៩មកម្លេះ ។ ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលើរដ្ឋបាលឃុំគុត្តសត និងឃាត់ខ្លួនជនសង្ស័យមកសួរនាំ។

លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដ មែនតាំងពីឆ្នាំ២០១៩ ជាច្រើនដង  បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួន បានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគម្រាមថាបើហ៊ាន និយាយខ្លួននិងសម្លាប់ចោលទាំងអស់ ។ ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងរបស់នាងបាន ចាប់នាងរំលោភរយៈពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែ គម្រាមនាងមិនឲ្យនិយាយប្រាប់នរណាឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេគាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមនិតិវិធីហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង