ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចាប់ខ្លួន ​ជនសង្ស័យ​ម្នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​

189

​ភ្នំពេញ​ ៖​ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ហាង​លក់​បាយ​ ផ្លូវ​លេខ​៩០​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ រឹបអូស​គ្រឿងញៀន​ជិត​ ៥​ គីឡូក្រាម​ ។​

​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ ដោយ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ហើយ​កម្លាំង​ជំនាញ​(​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដែល​ដឹកនាំ​ដោយ​លោក​ ពុធ​ ស៊ុន​រស្មី​ នាយករង​មន្ទីរ​ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​សម្របសម្រួល​ពី​លោក​ អ៊ុ​ សុ​ភក្តិ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដំណើរការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ។


​ជនសង្ស័យ​ឈ្មោះ​ ថន​ ពុទ្ធា​រិ​ទ្ធ​ ហៅ​ ស្វិត​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​
​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ -​អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សុទ្ធ​ ៣៣៦.៧៤​ក្រាម​,​   -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​ ៦៥៩.៦៥​ក្រាម​,​   -​កេ​តា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ​ ២៨៥៥.៩៨​ក្រាម​,​ -​នី​មេតា​ហ្សេ​ប៉ា​ម​(NIMETAZEPAM)​ទម្ងន់​សុទ្ធ​ ២៦១.៣៦​ក្រាម​។​ ដែល​សរុប​រួម​មាន​ទម្ងន់​ ៤​ គ​.​ក្រ​ ១៧២.៦៥​ក្រាម​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី​ ៕​

 

អត្ថបទដែលជាប់ទាក់ទង