ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល ឃាត់ខ្លួនស្រីម្នាក់ តាមដីកា ករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា

330

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រាវជ្រាវរហូត ឃាត់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា។

មន្រ្តីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅ AMAZONe ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង