ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំត្រៀមរៀបចំការងារ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ

56

 

ភ្នំពេញ៖យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកលោក កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមប្រព័ន្ធវីដេអូ Zoomជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរសុខាភិបាល មន្ទីរផែនការ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញពាក់ព័ន្ធ ស្តីពីការត្រៀមរៀបចំការងារ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ។

ក្នុងនោះដែរការជម្រុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង