ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

64

សៀមរាប ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក Kai Kurimoto ប្រតិបត្តិករ គោលនយោបាយ និងផែនការផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង តំណាងអង្គការ (JICA) ជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅទីក្រុងសៀមរាប។

នៅក្នុងជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ទៅ លើការប្រើប្រាស់ Digital របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ប្រព័ន្ធ Digital ជាពិសេសលើសេវាកម្មទេសចរណ៍។

ឆ្លើយតបនឹងកិច្ចពិភាក្សានេះ ឯកឧត្តម ហង់ ពៅ បានពន្យល់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាកម្មទេសចរណ៍លក្ខណៈ Digital និងរាល់ការអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានអង្គរចាំបាច់ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់អ្នកជំនាញចំពោះកិច្ចរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕

អត្ថបទដែលជាប់ទាក់ទង