ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រកាសកែសម្រួល និងបំពេញ បន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត

257

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈ កម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹក រលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមា គមនារីកម្ពុជា ដើម្បីសន្តិ ភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែល បានចូលរួមក្នុងកម្ម វិធីនេះ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែង សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្តនិងស្មារតីទទួល ខុស ត្រូវក្នុងការបំពេញ ភារកិច្ចការងារចលនាស្រ្តីក្នុងរយៈពេលកន្លងមករបស់ លោកស្រី ដែលជា ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តកំពត ទទួលបានជោគ ជ័យគួរឱ្យកត់សម្គាល់ និងមាន ការជួយសម្រប សម្រួល និងផ្តល់ភាពងាយស្រួលពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានអបអរចំពោះ លោកស្រីហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកស្រី ដែលជាសមាជិកាគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី សរុបចំនួន ៧៦រូប តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់គណៈ កម្មការសាខាសមាគមនារីខេត្តកំពត ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមនាថ្ងៃនេះ នូវ អនុសាសន៍មួយចំនួន ដូចខាងក្រោម៖ -ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួល ខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សាខា សមាគមនារីខេត្ត ដែលទើបបានតែងតាំងនាពេល នេះ។ – ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បីបន្តដល់ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូសដែលបានចាក់រួចហើយនោះទេ ។- បន្តការខិតខំតទៅ ទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ។. ចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធាន ការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុង សហគមន៍ នមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង