ឆេះកប៉ាល់ ដឹកផ្ទុករថយន្តប្រណិត 4,000គ្រឿង
បរទេស ៖ វេបសាយបរទេសបានផ្សាយអោយដឹងថា កាលពីថ្ងៃទី18កុម្ភះនេះ នាវាផ្ទុកទំនិញឈ្មោះFelicity Ace កំពុងធ្វើដំណើរចេញពីក្រុងមួយនៃប្រទេសអាឡឹម៉ង់ កន្លែងផលិតរថយន្តប្រណិត ឆ្ពោះទៅកាន់ទីក្រុងt Davisville សហរដ្ឋអាមេរិច បានឆាបឆេះឡើងនៅម្តុំច្រកសមុទ្រ ប្រទេសព័រទុយហ្គាល(១៦កុម្ភះ) បង្ខំ អោយមានការជួយសង្រ្គោះនាវិក ចំនួន២២ រួចផុតពីសេចក្តីស្លាប់។
នៅលើកប៉ាល់នោះមានផ្ទុករថយន្តប្រណិត ប្រភេទឯកជន ចំនួន៥ម៉ាក មាន Porsches, Audis និង Bentley…សុទ្ធសឹងជារថយន្តថ្លៃ សរុប 3,965គ្រឿង ក្នុងនោះមានម៉ាកBentley 189គ្រឿងនិង ម៉ាកPorsches ចំនួន1,110គ្រឿង។