ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិ៖ ក្រសួងការពារជាតិ ប្រជែងបានមេដាយមាស៧គ្រឿង

275

ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកជាតិឆ្នាំ២០២១ ដែលចាប់ផ្ដើមពីថ្ងៃទី១៤មកនោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៨កុម្ភៈ បន្ទាប់ពីដំណើរការប្រកួត អស់រយៈពេល៥ថ្ងៃមកនោះ ។
នេះជាការប្រកួតដោយប្រ់ប្រាស់ថវិកា របស់ក្រសួងអប់រំយុវជននិងកីឡា។សម្រាប់វិញ្ញសាបុរសមានចំនួន ៩ប្រភេទទម្ងន់គឺ៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម ។ចំពោះនារីដែលមាន៥ប្រភេទទម្ងន់ គឺទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម និង៦០គីឡូក្រាម តែនៅពេលប្រកួតជាក់ស្ដែង មានតែ៤ប្រភេទទម្ងន់ប៉ុណ្ណោះ ។

ក្រសួងការពារជាតិប្រជែងបានមេដាយមាស ចំនួន៧គ្រឿងក្នុងនោះកីឡាការិនីប្រជែងបានមេដាយមាស ចំនួន៣គ្រឿងគឺធាន់ ចាន់ដេងដែលប្រកួតក្នុងប្រភេទ ទម្ងន់៤៨គីឡូក្រាម កីឡាការិនីវី ស្រីឆាយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និង កីឡាការិនីទួន ស្រីភីនដែលប្រកួត ក្នុងប្រភេទទម្ងន់៦០គីឡីក្រាម ។

ចំពោះបុរសដែលឈ្នះមេដាយមាសចំនួន៤គ្រឿងវិញនោះមានកីឡាករវ៉ាន់ វឿនទម្ងន់៥៧គីឡូក្រាម កីឡាករឃុន បូរ៉ាទម្ងន់៦០គីឡូក្រាម កីឡាករតាញ់ មករាទម្ងន់ទម្ងន់៦៣,៥០គីឡូក្រាម និង កីឡាករឡៅ ចិត្រាប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
ចំពោះសមាគមដែលដណ្ដើម បានមេដាយមាសដែរ នោះមានក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១គ្រឿងដែលរកបានដោយកីឡាការិនីនូវ ស្រីពៅទម្ងន់៥៤គីឡូក្រាម ។សមាគមខេត្តបន្ទាយមានជ័យ បានទទួលមេដាយមាស១គ្រឿង ដែលរកបានដោយកីឡាករគឹម សុថាត់
ទម្ងន់៤៥គីឡូក្រាម ។ ខេត្តកោះកុង រកបានមេដាយមាស១គ្រឿង ដែរដែលរកបានដោយកីឡាករធឿន ធារ៉ាទម្ងន់៧១គីឡូក្រាម ។

លោកហេង សុឃនដែលជាអគ្គលេខាធិការ របស់សហព័ន្ធបានឲ្យដឹងថា ការប្រកួតជើងឯកនេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន១១៣នាក់ដែល ក្នុងនោះកីឡាការិនីចំនួន១៣នាក់ ។ការប្រកួតតាមរូបមន្ដជម្រុះ គឺអ្នកចាញ់ត្រូវធ្លាក់ដែល សរុបការប្រកួតទាំងអស់មានចំនួន៧៥ប្រកួត ។

ក្នុងឧិកាសបិទការប្រកួតមាន ការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកអគ្គនាយកដ្ឋាន កីឡានៃក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង