រឿងកំប្លែងថ្ងៃអាទិត្យ : បទសម្ភាសន៍ ដ៏ល្អជាងគេ
ភ្នំពេញ ៖ អាខ្នុយជាកីទ្បាករបាល់ទាត់ ក្នុងក្លឹបនាំមុខគេមួយលើពិភពលោក។កីទ្បាកររួមក្រុមវាបានអោយយោបល់ថា ត្រូវត្រៀមចម្លើយសម្រាប់បទ សម្ភាសន៍ក្រោយការប្រកួតដោយ សារតែភាសាអង់គ្លេសវាមិនសូវល្អ។
ពួកគេក៏ប្រាប់វាអោយទន្ទេញចម្លើយ ព្រោះអីសំនួរមុខជាដដែលៗនឹង។ ប៉ុន្តែចំណេះវាជិះកឯងមែន។ អ្នកសារពត៌មាន: លោកខ្នុយ ជាដំបូងខ្ញុំបានឮថា ប្រពន្ធលោកមានទម្ងន់ នេះ ជាដំណឹងអស្ចារ្យមួយ ខ្ញុំសូមចូលរួមអបអរផង!
អាខ្នុយ: បាទអរគុណ។ តែត្រូវអរគុណមិត្តរួមក្រុមខ្ញុំដែរ ព្រោះម្នាក់ៗខំប្រឹងជួយខ្លាំងណាស់ ពិសេសគឺអាក្លូ ពេលវាចូលមកភ្លាម ស្ថានភាពតានតឹងខ្លាំង តែវាធ្វើបានល្អ ដោយ មានជំនួយពីអាក្លឹង ដែលហាក់ដូច ជា សប្បាយចិត្តណាស់។
ត្រូវអរគុណជាពិសេស ដល់អាខ្វាម ដែលចេះវែករកចន្លោះ ពីមុមដែលពិបាកចូលបាន។ ហើយក៏មិនត្រូវភ្លេចអាជក់ផងដែរ ដែលខំបញ្ចេញអស់កម្លាំងកាយ ពេលទាំងអស់គ្នា ហត់នឿយហើយនោះ។
អ្នកសារពត៌មានក៏ដួលសន្លប់ទៅ។
រីករាយថ្ងៃអាទិត្យ។