ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ BirdLife បានរកឃើញសត្វស្លាបទឹក ៧៨ ប្រភេទនៅ បឹងព្រែកល្ពៅ និង ៥២ ប្រភេទអន្លង់ព្រីង ខេត្ដ តាកែវ

318

 

ភ្មំពេញ៖ មន្ត្រី អង្គការ BirdLife បានឱ្យដឹងនៅ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ នេះថា ៖ កាលពីខែមករា ឆ្នាំ២០២២ អង្គការ បានធ្វើជំរឿនសត្វស្លាបអាស៊ី ត្រូវបានប្រព្រឹត្តិទៅនៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារ ទេសភាពអន្លង់ព្រីង ខេត្តកំពត។
ដែលសកម្មភាពអង្កេត​តាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមន្ត្រីអង្កេតតាមដាន ទីវាលអង្គការជិវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការ ក្នុងតំបន់ការពារទេស ភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ជាលទ្ធផល សត្វស្លាបចំនួន ៧៨ ប្រភេទក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន៥២ប្រភេទ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានប្រទះឃើញ និងកត់ត្រាទុក។

ក្នុងនោះមានសត្វស្លាប ដែលដែលជិតផុតពូជបំផុតចំនួន០១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។
សូមបញ្ជាក់ផងដែរថា ចាបព្រៃវែងបាននៅតែ បន្តមានវត្តមាននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ និង អន្លង់ព្រីងសហការអនុវត្ តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា BirdLife និង WWT ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង