អភិបាលខណ្ឌបឹងកេងកង ចុះផ្សព្វផ្សាយដោយណែនាំ ដល់ប្រជាពលរដ្ឋនិងអាជីវករ តាមផ្សារបង្កើនការប្រុងប្រយ័ត្ន បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី«ប្រភេទអូមីក្រុង»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលអមអំណើរ ដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ.នាយករដ្ឋបាល.នាយករង .ប្រធាន .អនុប្រធានការិយាល័យចំណុះអង្គភាពនៃ សាលាខណ្ឌបឹងកេងកងព្រមទាំងចៅសង្កាត់ ដោយបានបន្តទៅចុះត្រួតពិនិត្យដោយផ្ទាល់នៅ ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឯមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅក្នុងមូលដ្ឋាន សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ និង បានចុះសាកសួរសុខទុក្ខដល់ក្រុម ការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺកូវីដ-១៩ នៅដូសជម្រុញ ដោយស្ម័គ្រចិត្ត និង ឥតគិតថ្លៃ ផងដែរ។
ក្នុងឱកាសនោះផងដែរលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក៏បានបន្តដំណើរដោយជិះកង់នៅ តាមបណ្ដាផ្លូវនិងតាមដងវិថីនានា ក្នុងមូលដ្ឋាន ដោយធ្វើការផ្សព្វផ្សាយ តាមឧគ្ឃោសនៈស័ព្ទ នូវវិធានការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបាន ខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាជាពិសេស ចំពោះមេរោគបម្លែងថ្មីប្រភេទ «អូមីក្រុង »ហើយក្នុងថ្ងៃដដែលនេះដោយចុះណែនាំ នៅតាមទីតាំងដែលមានការប្រមូល ផ្ដុំដោជួបជុំមនុស្សម្នា ច្រើននាក់ដូចជា នៅតាមអាហារដ្ឋាន ឬ ភោជនីយដ្ឋាន តាមបណ្ដាផ្សារ សាលារៀន និង ទីវត្តអារ៉ាមផងដែរ៕