ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលគាស់ឃ្លាំងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ

209

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលគាស់ឃ្លាំងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី១៩ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០២និង០០នាទីនៅចំណុចឃ្លាំងគ្មានលេខផ្លូវ៥៩៨ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ប៊ុន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ចាក់ជ្រូក សងា្កត់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អាជីករ ។

ចំណែកជនសង្ស័យចំនួន០៤នាក់ ដែលឃាត់ខ្លួន រួមមាន ៖ ១/ឈ្មោះ សារី អីមរ៉ន ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ ក្រុម៤ ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។
២/ឈ្មោះ សែម រស់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរគ្មាន មានទីលំនៅស្នាក់នៅភូមិ៣សង្កាត់ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវ ។(មានសារធាតុញៀន) ។
៣/ឈ្មោះ ផាន់ នីខ្នាត ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរគ្មានស្នាក់នៅ ភូមិ៤សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ។(មានសារធាតុញៀន) ។
៤/ឈ្មោះ វ៉ាន់ លីន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិ៤សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ ។(មានសារធាតុញៀន) ។

ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតសម្ភារៈរួមមាន:
១ /កុំព្យូទ័រចំនួន២គ្រឿង ម៉ាក់Dell ពណ៌ខ្មៅ ម៉ាក់ HP ពណ៌ទឹកប្រាក់ ទូរសព្ទ័ម៉ាកiphone 7 ពណ៌ទឹកប្រាក់
២ /រូបចម្កាក់ខ្លាចំនួន៣គ្រឿង

សម្ភារះបាត់បង់រួមមាន៖
-ធុងបាស់ចំនួន០១
-ទូរសព្ទចំនួនម៉ាកiphone 7 ចំនួន១២គ្រឿង

សមត្ថកិច្ច បានអោយដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង០២និង០០នាទី ជនរងគ្រោះបានចាក់សោឃ្លាំងត្រឹមត្រូវ ស្រាប់តែមានក្រុមជនសង្ស័យ ធ្វើសកម្មភាពយកដែកគាស់ ទម្លុះទម្លាយទ្វារឃ្លាំងចូលលួចទ្រព្យសម្បត្តិ រួចនាំគ្នាគេចខ្លួនបាត់។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក្រោយទទួលបណ្តឹងសម្ថកិច្ចធ្វើការស្រាវជ្រាវកំណត់ អត្តសញ្ញាណបានឈាន់ទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង នៅថ្ងៃ២២,០២,២០២២ វេលាម៉ោង១៧៖០០នាទីនៅចំណុចផ្លូវលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ៕

អត្ថបទដែលជាប់ទាក់ទង