ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អះអាងថា រុស្ស៊ី មិនគួរត្រូវបានអនុញ្ញាត ឲ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League

77

 

ឡុងដ៍៖ រុស្ស៊ី មិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នោះទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់តំបន់ចំនួន២ ដែលផ្តាច់ខ្លួនចេញ នៅភាគខាងកើតអ៊ុយក្រែន, នេះជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ចក្រភពអង់គ្លេស នឹងពិភាក្សាអំពីទីតាំងនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង St Petersburg នៅខែឧសភាខាងមុខ ជាមួយនឹងស្ថាប័នពាក់ព័ន្ធ។

លោក Johnson បានលើកឡើងថា «ខ្ញុំគិតថា វាមិននឹកស្មានដល់នោះទេ ដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ អន្តរជាតិដ៏សំខាន់ អាចធ្វើឡើងនៅរុស្ស៊ី បន្ទាប់ពីមានការលុកលុយអធិបតេយ្យប្រទេស»។

លោកស្រី Nadine Dorries រដ្ឋមន្ត្រីកីឡាអង់គ្លេស បានលើកឡើងថា អង់គ្លេស នឹងលើកឡើងនូវបញ្ហានេះ ជជែកជាមួយអាជ្ញាធរបាល់ទាត់៕

អត្ថបទដែលជាប់ទាក់ទង