ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ចាប់ដៃគួជាមួយឯកជន២ វិនិ យោគការផ្គត់ផ្គង់ ដឹកជញ្ជូនកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID) បានប្រកាសភាពជា ដៃគូថ្មី ជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដើម្បីវិនិយោគរួមគ្នា លើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សមត្ថភាពផ្ទុកផលិតផលកសិកម្ម និង ភស្តុភារ នៅកម្ពុជា។
ភាពជាដៃគូនេះ នឹងជំរុញ ការប្រកួតប្រជែង សេដ្ឋកិច្ចរបស់ប្រទេស និងបរិយាបន្នដោយបំពេញ នូវចន្លោះប្រហោងនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម ។ នេះបើយោងតាមសេចក្ដី ប្រកាស ព័ត៌មានរបស់ស្ថាន ទូត អាម៉េរិកប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ឲ្យដឹងថ្ងៃនេះថា ៖ ក្រុម ហ៊ុនខ្មែរខូលឆេន (Khmer Cold Chain ) និងក្រុមហ៊ុន Amru Rice នឹងបង្កើត ធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្ម និងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជាដោយបង្កើតនូវច្រវ៉ាក់ផ្គត់ផ្គង់ដែល មានសុវត្ថិភាព និងមានការគ្រប់គ្រងដោយសីតុណ្ហភាព។
ភាពជាដៃគូនេះ នឹងដោះស្រាយ ឧបសគ្គនៃប្រព័ន្ធទីផ្សារ ចំពោះឱកាសនាំចេញ និងនាំចូលដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើឲ្យប្រសើរឡើង នូវលទ្ធភាពជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច និង ធុរកិច្ច ដែលដឹកនាំដោយស្ត្រីនិង យុវជន។
លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាម៉េរិក USAID មាន ប្រសាសន៍ ថា “ភាពជាដៃគូរបស់USAID ជាមួយក្រុមហ៊ុនកម្ពុជាគឺជួយកាត់បន្ថយហានិភ័យ ផ្នែកហិរញ្ញវត្ថុដូចនេះពួកគេអាចធ្វើតេស្តនិងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រម ទាំងជំរុញការវិនិយោគលើវិស័យកសិកម្មដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ”។
លោកស្រីបន្ដថា ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុន បម្រើសេវាកម្មការភស្តុភារទុកដាក់ត្រជាក់នឹងចូលរួម វិនិយោគ មូល និធិរបស់ខ្លួនចំនួនប្រមាណ ១លានដុល្លារអាម៉េរិក និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិ បាល សហរដ្ឋអា មេរិក និងវិស័យឯកជនប្រមាណ ១លានដុល្លារបន្ថែមទៀតដើម្បីដំណើរ ការ ប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួល បានតម្លៃប្រសើរជាងមុនពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នកប្រើប្រាស់ទទួលបាន នូវ ទំនិញប្រកបដោយគុណភាពខ្ពស់។
បើតាមលោកស្រីនាយិកា USAID បានឱ្យដឹងថា ក្រុមហ៊ុន Amru Rice ដែលជា ក្រុម ហ៊ុនផលិតចំណីអាហារ និងជាពាណិជ្ជករដែល នាំចេញកសិផលដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និងម្រេច នឹងវិនិយោគដោយ ប្រើប្រាស់ទុនផ្ទាល់ខ្លួនចំនួនប្រមាណ ៦សែន ដុល្លារអាម៉េរិក និងបូករួមមូលនិធិរបស់ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកចំនួនប្រមាណ ៤សែន ដុល្លារ បន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់ នៅជិតការិយាល័យកណ្តាលរបស់ ខ្លួន និងនៅជិតបណ្តា សហគមន៍អភិវឌ្ឍន៍កសិកម្ មដោយបង្កើតកន្លែង ទុកដាក់ត្រជាក់ និង បណ្តាញភស្តុភារដល់អ្នកផ្គត់ផ្គង់កសិករ ខ្នាតតូច។
ជាមួយគ្នានេះ វិធីសាស្រ្តប្រកបដោយ ភាពច្នៃប្រឌិតចំពោះច្រវ៉ាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុង ការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិក្នុង គោល បំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល ដល់កសិករផលិត និងកាត់ បន្ថយ ការពឹងផ្អែករបស់កម្ពុជា លើការនាំចូលបន្លែពីក្រៅប្រទេស ។
សូមបញ្ជាក់ថា៖. សហវិនិយោគរបស់ទីភ្នាក់ ងារ USAID មានគោលបំណង ពង្រីក ការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅដល់គ្រួសារកសិករតាមទីជនបទដែលងាយរងគ្រោះ ពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅ កាន់ទីផ្សារផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។ទីភ្នាក់ងារUSAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួល ភាពជាដៃគូ និងសកម្មភា ពនានាដែលបង្កើនការលក់ និងឱកាសការងារក្នុង វិស័យកសិកម្ម នៅកម្ពុជា៕ សំរិត