ក្រុមចោរធ្វើសកម្មភាពប្លន់ម៉ូតូនៅចំការមនមិនរំខានមេប៉ូលិសខណ្ឌ
ភ្នំពេញៈយុវជនម្នាក់បានជិះម៉ូតូហុងសេ១២៥ចេញពីផ្ទះមិត្តស្រីរបស់ខ្លួន ក្នុងគោលបំណងឆ្ពោះទៅបន្ទប់ជួលខ្លួនវិញ ក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ ជាក្រុមចោរប្លន់ជិះម៉ូតូ២គ្រឿង មកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយ មិនរំខានដល់មេប៉ូលិស ខណ្ឌចំការមនឡើយ។
ករណីប្លន់ម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ្ ឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នេះ នៅ តាមបណ្តោយផ្លូវលេខ៩៥ កែងមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ រុនរត្ននី ភេទប្រុសអាយុ២០ ឆ្នាំស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ។
ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូចេញ ពីបន្ទប់ជួលមិត្តស្រីរបស់ខ្លួន ដែលនៅក្បែរកន្លែងកើតហេតុដែរ បំណងទៅបន្ទប់ជួលខ្លួន នៅសង្កាត់ស្ទឹងមានជ័យ ដោយធ្វើដំណើរតាម បណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើ នោះស្រាប់តែមានជនសង្ស័យ មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មិនចាំស្លាកលេខមកពីក្រោយ ហើយបានជិះមកស្ទាក់មុខរួចស្ទុះ មកវាយប្លន់ម៉ូតូគាត់ធ្វើអោយគាត់ភ័យ រត់ចោលម៉ូតូត្រូវបាន ជនសង្ស័យលើកជិះទៅបាត់៕