ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការភ្ជាប់ស្រ្តី ទៅកាន់ពិភព កាលានុវត្តភាព

46

ភ្នំពេញ៖ ថ្ងៃពុធនេះ ឯកអគ្គរាជទូត Kang រួមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីប្រចាំឆ្នាំនៃ ការភ្ជាប់ស្រ្តីទៅកាន់ពិភពកាលានុវត្តភាព។

កម្មវិធីនេះជាឱកាសមួយ ដើម្បីលើកទឹកចិត្តដល់ ស្ត្រីដែលមានស្នាដៃខ្ពស់ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកសិក្សា ធ្វើការពិចារណាដាក់ ពាក្យសុំអាហារូបករណ៍អូស្ត្រាលី។

កម្មវិធីប្រចាំឆ្នាំនេះបានរួមចំណែកដល់ការកើនឡើងចំនួនស្ត្រី ជាបេក្ខជន និងជាអ្នកទទួលបាន អាហារូបករណ៍ផងដែរ។ យើងសង្ឃឹមថា និន្នាការនេះនៅតែបន្ត ដោយកម្មវិធីថ្ងៃនេះ បានទាក់ទាញអ្នកចូលរួមជាង ២៨០នាក់ មកពីខេត្តផ្សេងៗគ្នាជាច្រើន។

ការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៣ បើករហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ សូមចាប់យកឱកាសផ្លាស់ប្តូរជីវិតនេះ កុំអោយហួសពេល៕

អត្ថបទដែលជាប់ទាក់ទង