អភិបាលខណ្ឌបឹងកេងកង «៣ការពារ.៣កុំ» អនុវត្តន៍ទាំងអស់គ្នា ដើម្បីខ្លួនយើងនិងក្រុមគ្រួសារយើង..!
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២២នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង ដែលអមដំណើរដោយមន្រ្ តីក្រោមឱវាទដោយមធ្យោបាយ ជិះកង់នៅតាមដងវិថី និង ផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញចុះផ្សព្វផ្សាយ អំពីវិធានការសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ អោយចេះថែរក្សាសុខភាព ពោលគឺត្រូវធ្វើអនាម័យជានិច្ ចដោយពាក់ម៉ាសការពារជាប្រចាំ ពេលចេញក្រៅផ្ទះនិងទីប្រជុំជន .កន្លែងបម្រើការងារ ទីអាហារ .ចូលទីផ្សារនានានិងដុះលាងដៃ ដោយសាប៊ូឬទឹកអាល់កុល ឬ ជែល ហើយត្រូវរក្សាគម្លាត។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថា ដោយបានធ្វើណែនាំ ទៅដល់អាណាព្យាបាលឬឪពុក ម្ដាយទាំងអស់ដែលមានកូន ចៅតូចៗចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំ ត្រូវប្រញាប់នាំកូនចៅទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅដូសទី១ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមតិសង្កត់ធ្ងន់ ដោយក្រែនរំលឹកទៅដល់ បងប្អូនទាំងអស់ក្នុង មូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញសូម អោយអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់ខ្លួនយើង និងក្រុមគ្រួសារយើងផងដែរ៕