ប្រធានមន្ទីរសាធារណការខេត្ត ព្រះវិហារណែនាំដល់ក្រុមជាងពន្លឿនការជួសជុលរង្វង់មូលនាគព័ន្ធឲ្យឆាប់រួចរាល់មុនចូលឆ្នាំខ្មែរ
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រះវិហារ លោក សំ លាងទ្រី បានធ្វើការណែនាំដល់ក្រុមជាង ត្រូវពន្លឿនការជួសជុលរង្វង់មូលនាគព័ន្ធឲ្យឆាប់រួចរាល់ប្រកបដោយគុណភាព ដើម្បីឈានទៅធ្វើការជួសជុលរង្វង់មូលថ្មីបន្តទៀត ធ្វើយ៉ាងណាឲ្យរួចមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ។
ការណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ ខណៈលោកបានអញ្ជើញចុះត្រួតពិនិត្យមើល ការជួសជុលរង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់) ដែលផ្នែកខ្លះមានការខូចខាតនិងបែកបាក់ក្នុងទិសដៅលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងព្រះវិហារឲ្យមានភាពទាក់ទាញនិងស្របតាមការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានធ្វើការណែនាំដល់ក្រុមជាង ត្រូវពន្លឿនការជួសជុលរង្វង់មូលនាគព័ន្ធនេះឲ្យឆាប់រួចរាល់ប្រកបដោយគុណភាព ដើម្បីឈានទៅធ្វើការជួសជុលរង្វង់មូលថ្មីបន្តទៀត ធ្វើយ៉ាងណាឲ្យរួចមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ៕