ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ កោតសរសេីរ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីគ្រប់ៗរូប
ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូននិងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២នេះ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែកុម្ភៈនិងលេីកទិសដៅសម្រាប់អនុវត្តខែមីនាឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សំ លាងទ្រី ប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័ជាច្រេីនរូបទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍និងការលេីកឡេីងពីលទ្ធផលការងារនិងបញ្ហាប្រឈមដែលបានអនុវត្តនៅក្នុងខែកុម្ភ: ពីតាមការិយាល័យជំនាញរួចមក លោកប្រធានមន្ទីរបានថ្លែងកោតសរសេីរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីគ្រប់ៗរូប ដែលធ្វេីឲ្យការងាររបស់មន្ទីរទទួលបានជោគជ័យ។ជាមួយនឹងលទ្ធផលការងារដែលមន្ត្រីយេីងអនុវត្តបានជោគជ័យ ក៏មានបញ្ហាមួយចំនួននៅមានការខ្វះខាត ចន្លោះប្រហោងផងដែរ ពិសេសគឺបញ្ហារបាយការណ៍។
លោក សំ លាងទ្រី បានមានប្រសាសន៍គូសបញ្ជាក់ទៀតថា ការងារកន្លងមកមន្ត្រីយេីងធ្វេីបានជោគជ័យច្រេីនណាស់ ប៉ុន្តែនៅក្នុងរបាយការណ៍គឺអត់បានរំលេចឡេីងទាល់តែសោះ ចឹងបានន័យស្មេីមិនឹងយេីងមិនបានធ្វេី។ដោយឡែកសម្រាប់ខែមីនាខាងមុខនេះ ការងារដែលមន្ទីរបានដាក់ចេញចំនួន៣៨ករណី លោកសង្ឃឹមជឿជាក់ថាមន្ត្រីរបស់យេីងនឹងយកទៅអនុវត្តទទួលបានជោគជ័យ។
លោកប្រធានមន្ទីរក៏បានធ្វេីការណែនាំដល់មន្ត្រីទាំងអស់ត្រូវថែទាំសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យ ពិសេសអនុវត្តឲ្យបានទៀងទាត់តាមវិធានការក្រសួងសុខាភិបាល វិធានការរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការ ដេីម្បីការពារខ្លួនយេីង ក្រុមគ្រួសារ និងអង្គភាពរបស់យេីង ពីជំងឺកូវីដ–១៩៕