ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រមឹក​ម្នាក់​ ខឹង​សុំ​ឪពុក​ម្តាយ​យក​ប្លង់​ដី​ ទៅ​បញ្ចាំ​ដើម្បី​ទិញ​ម៉ូតូ មុនបាន ដុត កម្ទេច​​ផ្ទះ​មួយ​ខ្នងចោល​

325

ខេត្តកំពង់ឆ្នាំង ៖ កូនប្រុស​ប្រមឹក​ម្នាក់​ បាន​ទៅ​សុំ​យក​ប្លង់​ដី​ម្ដាយ​ឪពុក​យក​ទៅ​បញ្ចាំ​ដើម្បី​ទិញ​ម៉ូតូ ប៉ុន្តែ​ម្ដាយ​ឪពុក​មិន​ឱ្យ​ ក៏​កើត​ចិត្ត​ខឹង ដុត ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​។

ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុងដែល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៌។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូន ឈ្មោះ​លឹ​ង ឆើត អាយុ​២៩​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​លឹ​ង ហាន អាយុ​៦១​ឆ្នាំ និង​ឪពុក​ឈ្មោះ​ព្រំ សំណាង អាយុ​៥៦​ឆ្នាំ​។
កូនប្រុស​ដែល​ជា​ជន​ប្រមឹក​ម្នាក់​នេះ បាន​ទៅ​សុំ​យក​ប្លង់​ដី​ពីម្ដាយ​ឪពុក​ យក​ទៅ​បញ្ចាំ​ ដើម្បី​ទិញ​ម៉ូតូ ប៉ុន្តែ​ម្ដាយ​ឪពុក​មិន​ឱ្យ​ ក៏​កើត​ចិត្ត​ខឹង ហើយ​បាន​យក​ធាងត្នោត​ ងាប់​ៗ​ចំនួន​៣​ធាង​ មក​បង្កាត់ភ្លើង​ដុត បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ យុវជន​ខាងលើ​ផឹកស្រា​ ជា​រៀងរាល់ថ្ងៃ​មិន​បាន​ជួយ​រកស៊ី​អ្វី​នោះ​ទេ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ជា​ច្រើន ។ លើក​នេះ​បែកគំនិត​សុំ​ប្លង់​ដី​ឪពុក​ម្តាយ​យក​ទៅ​បញ្ចាំ​មិន​បាន ក៏​កើត​ចិត្ត​ខឹង​ដុត​ផ្ទះ។

កម្លាំង​ប្រជា​ការពារ​ បាន​ឃាត់ខ្លួន​ជនសង្ស័យវាយខ្នោះដៃ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ ផ្ដន្ទាទោស​ ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង