ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ NatureLife ប្រមូលសំបកថ្នាំពុលគីមីកសិកម្មបាន២៣ បាវនៅតំបន់ការពារទេសភាពអន្លង់ព្រីង យកទៅកំទេចចោល ដើម្បីបរិស្ថានស្អាត និងការពារជំងឺផ្សេងៗ

111

ភ្នំពេញ៖ មន្ត្រីរបស់ អង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ថា គម្រោងគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្មបានចាប់ផ្ដើមឡើងដោយសាកល្បងក្នុងភូមិគោលដៅដែលនៅជាបតំបន់ការពារទេស ភាពអន្លង់ព្រីង ស្ថិតនៅក្នុង ឃុំបឹងសាលាខាងត្បូង និង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ ដោយមានគោលបំណងកាត់បន្ថយផលប៉ះពាល់ពីការទុកដាក់សំបកថ្នាំពុលគីមីកសិកម្មមិនត្រូវបន្ទាប់ពីប្រើប្រាស់រួច ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការបំពុលបរិស្ថាន ជាពិសេសតំបន់ដីសើមអន្លង់ព្រីង ជាទីជំរករកចំណីសម្រាប់សត្វក្រៀល និងសត្វស្លាបទឹកផ្សេងៗទៀត។

គម្រោងបានធ្វើការប្រជុំតាមភូមិជាមួយ កសិករជាពិសេសអ្នកបាញ់ថ្នាំពុល ដែលជាក្រុមគោលដៅ ដោយមានការចូលរួមសម្របសម្រួលពីអជ្ញាធរភូមិឃុំ ដើម្បីពិភាក្សារអំពីបញ្ហាប្រឈមដែលកើតមានឡើងទាក់ទងនិងការទុកដាក់សំណល់សំបកថ្នាំពុលអោយបានត្រឹមត្រូវ។ ជាលទ្ធផល តាមរយៈការស្នើសុំ ពីសមាជិកអង្គប្រជុំ ធុងសំរាម (ធ្វើឡើងពីបេតុង និងមានគម្របបិតជិត) ត្រូវបានឯកភាពក្នុងការសាងសង់តាម ទីតាំងគោលដៅផ្សេងៗក្នុងភូមិ ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាជនក្នុងយកសំបកថ្នាំពុលមកដាក់ក្នុងធុងដែលបានតំឡើងជូននេះ។

គម្រោងក៏បានគាំទ្រសហគមន៍មូល ដ្ឋានក្នុងការបង្កើតគណកម្មការគ្រប់គ្រងសំណល់គីមីកសិកម្មតាមបែបសហគមន៍ឡើង ដោយមានការគាំទ្រនិងផ្តល់យោបល់ពីក្រុមប្រឹក្សាភិបាលដែលមានសមាជិកតំណាងមកពីរដ្ឋបាលឃុំ បឹងសាលាខាងត្បូង រដ្ឋបាលឃុំព្រែកក្រឹស តំបន់ការពារទេសភាពអន្លង់ព្រីង និងអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។ គណកម្មការគ្រប់គ្រងសំណល់ បានធ្វើសកម្មភាពរបស់ខ្លួនដោយផ្តោតលើ ការអប់រំផ្សព្វផ្សាយ អង្កេតតាមដានការទុកដាក់សំបកថ្នាំពុលគីមីកសិកម្មរាងរាល់រដូវកាលក្នុងឆ្នាំនីមួយៗ និងធ្វើការប្រមូលសំណល់ទាំងនោះទៅទុកដាក់ទីតាំងមានសុវត្ថិភាព។

ដោយការស្វែងរកឡសំរាប់រំលាយសំណល់គ្រោះថ្នាក់ទាំងនេះតាមលក្ខណ:បច្ចេកទេសមានការលំបាកច្រើន គម្រោងបាន សម្រេចស្នើសុំទីតាំងចាក់សម្រាមរដ្ឋបាលស្រុកកំពង់ត្រាចដើម្បី សាងសង់ឃ្លាំងស្កុកសំបកថ្នាំគីមីកសិកម្មទាំងនេះជាបណ្ដោះអាសន្ន ខណ:ពេលដែលក្រុមការងារចំណាយពេលស្វែងរកទីតាំងឡដែលមានសមត្ថភាពនិងស្របតាមលក្ខខណ្ឌបច្ចេក ទេសដើម្បីធ្វើការរំលាយ។

នៅទីបំផុតឡដុតសំណល់គ្រោះថ្នាក់ក្នុងខេត្តកែបដែលកសាងសមស្របតាមលក្ខខណ្ឌបចេ្ចកទេសដោយក្រសួងបរិស្ថាននិងស្ថិតក្រោមការគ្រប់គ្រងពីមន្ទីរបរិស្ថានខេត្តកែបត្រូវបានជ្រើសរើសដើម្បីធ្វើការរំលាយ។ ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារនៅទីវាលបានធ្វើការនាំយកសំបកថ្នាំពុលគីមីកសិកម្មចំនួន២៣បាវដែលបានស្តុកទុកក្នុងលូស្តុកបណ្តោះអាសន្នអស់រយៈពេល០៣ឆ្នាំមកហើយទៅរំលាយនៅទីតាំងឡដុតសំណល់គ្រោះថ្នាក់ក្នុងខេត្តកែប។ កិច្ចការនេះ ប្រព្រឹត្តទៅបានដោយមានការដឹកនាំផ្ទាល់ពីលោកនាយកតំបន់ការពារទេសភាពអន្លង់ព្រីង និងចូលរួមដោយមន្រ្តីឧទ្យានុរក្ស គណៈកម្មការគ្រប់គ្រងសំណល់តាមបែបសហគមន៍តំបន់ការពារទេសភាពអន្លង់ព្រីង និងស្ថិតក្រោមកិច្ចសហការជាមួយប្រធានការិយា ល័យ សាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុង កែប ខេត្តកែប ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង