លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកំរ៣ក្បាល ដែលប្រជាពលរដ្ឋផ្សេងគ្នាប្រគល់ជូន យកទៅព្រលែងនៅព្រៃធម្មជាតិ
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វអន្សង ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ាដោយសារ កន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំ យកសត្វព្រៃទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួម ជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់ កុំសម្លាប់និងថាការព្រលែងសត្វអោយ រស់រានមានជីវិតវិញក្រៅពីទទួល បាននូវបុណ្យកុសលក៍បានរួមចំណែក ជាមួយសង្គមជាតិក្នុងការថែរក្ សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕