ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោក ត្រូវបានទុកចោលម្នាក់ឯង ឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី

97

បរទេស ៖ បន្ទាប់ពីរុស្ស៊ីបើកការលុកលុយទ្រង់ទ្រាយធំនៅថ្ងៃទី១ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែន អស់ជាង១០០នាក់ និងរបួសជិត៤០០នាក់ផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា ប្រទេសរបស់លោក ត្រូវបានទុកចោលម្នាក់ឯងឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី។ លោកបានបន្ថែមថា “តើនរណាត្រៀមខ្លួន ប្រយុទ្ធជាមួយយើង? ខ្ញុំមិនឃើញនរណាម្នាក់ទេ។ តើនរណាត្រៀមខ្លួនផ្តល់ការធានា ដល់អ៊ុយក្រែនពីសមាជិកភាពណាតូ? មនុស្សគ្រប់គ្នា មានការភ័យខ្លាចអស់ហើយ” ។

លោក Zelensky បានបន្តថា “ក្រុមបំផ្លិចបំផ្លាញ” របស់រុស្ស៊ីបានចូលទៅក្នុងរដ្ឋធានី Kyiv ហើយខណៈរូបគាត់និងក្រុមគ្រួសារ នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនដដែល បើទោះបីជារុស្ស៊ី កំណត់គាត់ថាជា “គោលដៅទី ១របស់គេក៏ដោយ” ។
សម្រាប់១ថ្ងៃដំបូង រុស្ស៊ីបានបើក​ ការវាយប្រហារចំនួន២០៣លើក ចេញពី៣ច្រក (ជើង កើត និងពីខាងត្បូង) ហើយបានបំផ្លាញមូលដ្ឋាន យោធាអ៊ុយក្រែន រហូតដល់៧៤កន្លែង។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រជុំជាមួយសម្ព័នមិត្តជាច្រើន រួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ច G-7 ផង ដើម្បីដាក់ទណ្ឌកម្មគ្រប់បែងយ៉ាង ដែលអាចធ្វើបានប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមានប្រសិទ្ធភាព និងធ្វើឱ្យលោកពូទីនខ្លាចឬយ៉ាងណា ៕

អត្ថបទដែលជាប់ទាក់ទង