ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សាយ សំអាល់ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មី នៅស្រុកកំពង់សីលា

58

 

ព្រះសីហនុ ៖ សមាជិកចំនួន២៥០នាក់បន្ថែមទៀត ក្នុងឃុំអូរបាក់រទេះ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានបញ្ចូល​ ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតិភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

ថ្លែងទៅកាន់សមាជិកសមាជិកានៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹម ចលនានៅតាមមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ បានរម្លឹកឱ្យសមាជិកគណបក្សថ្មីដឹងថា ថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាឥស្សរជនផ្សេងៗទៀត បានយកជីវិតជាដើមទុន ក្នុងការរំដោះប្រជាជនកម្ពុជារួច ផុតពីរបបយង់ឃ្នងខ្មែរក្រហម ដោយនាំមកនូវសុខសន្តិភាព ដល់ប្រជាជន និងប្រទេសជាតិកម្ពុជាទាំងមូល។ ក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ មានតែសម័យតេជោសន្តិភាពនេះទេ ដែលប្រទេសកម្ពុជា បានរស់នៅសុខសាន្តក្រោម ដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងដែនដីតែមួយ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះ បងប្អូនទាំងអស់ដែលបានធ្វើការ សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិត មករួមរស់ និងចូលរួមជា សមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួម ទុក្ខជាមួយប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ និងជាអ្នកបន្តវេន យើងត្រូវគោរព និងអនុវត្តតាមអនុសាសន៍ណែនាំ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដែលបានលើកឡើងថា ក្នុងនាមយើងជាយុវជន ជំនាន់ក្រោយ យើងត្រូវមានភារកិច្ចបីសំខាន់គឺ ទី១)បន្តថែរក្សាសមិទ្ធផល របស់ថ្នាក់ដឹកនាំជំនាន់មុន ទី២)កសាងសមិទ្ធផលវិជ្ជមានថ្មីៗ បន្ថែមទៀត និងទី៣)រៀបចំមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ។

សូមរម្លឹកឱ្យដឹងថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិកសមាជិកាក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ មូលដ្ឋានស្រុកកំពង់សីលា និងសមាជិកសមាជិកដែល​បញ្ចូលថ្មីជាច្រើនរូបទៀត៕

 

អត្ថបទដែលជាប់ទាក់ទង