ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពេលប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ.១៩ , សម្តេចតេជោ ធ្វើចត្តាឡីស័ក មួយរយ:ពេលខ្លី

263

 

ភ្នំពេញ ៖សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា​ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។ ដើម្បីធានាកុំឱ្យមានការឆ្លង បន្តដែលអាចចេញពីខ្លួនខ្ញុំ ក្នុងពេលកំពុងមានការ សង្ស័យខ្ញុំសម្រេចដាក់ខ្លួន ធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាម ទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ”។

សម្តេចបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក សម្រាប់រូបខ្ញុំ ដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ”៕

អត្ថបទដែលជាប់ទាក់ទង