ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចុះបង្ក្រាប ទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ

27

ភ្នំពេញ៖ ទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដែលគេស្គាល់ម្ចាស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម (រហ័សនាម១៨) ត្រូវបានបង្ក្រាបដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក្រោយពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដាក់កម្លាំងបើកការស្រាវជ្រាវតាមរយៈសេចក្ដីរាយការណ៍ និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ។

លោក ប្រាជ្ញ សីហា ក្នុងនាមតំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការបង្ក្រាប ទីតាំងល្បែងហ្គេមបាញ់ត្រី១កន្លែងនេះ បានអនុវត្តឡើងស្ថិតនៅសំណង់មិនរៀបរយ តាមបណ្ដោយផ្លូវលំ ខាងក្រោយមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ហៅភូមិដើមអំពិល ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ទៀតថា ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅទីទាំងល្បែងហ្គេមបាញ់ត្រីល្មើសច្បាប់នេះ ធ្វើឡើងដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ាស៉ីន និងទូហ្គេមបាញ់ត្រី១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីបន្តស្រាវជ្រាវ និងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង