ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ រស់នៅ ក្នុងខណ្ឌមានជ័យ ព្រួយបារម្ភពីសុខសុវត្ថិភាព ខណៈបទល្មើសកើតឡើង ពេញបន្ទុក ដែលកើតចេញពីបនល្បែង

32

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យព្រួយបារម្ភពីសុខសុវត្ថិភាព ខណៈបទល្មើសកើតឡើងពេញបន្ទុក ដែលទើបហេតុចេញពីបនល្បែង សូមបញ្ជាក់ថា ប្រសិនអាជ្ញាធរនៅ តែបណ្ដែតបណ្ដោយមិនបង្រ្កាបល្បែងសុីសងខាងលើនេះ ការកើនឡើងបន្ថែមករណីឆក់ជាហូរហែរ រហូតជាមិនខាន ជាក់ស្ដែង២ករណី ២ថ្ងៃជាប់គ្នា ។

-ករណី ទី១ឆក់ ទូរសព្ទ័ ជនបរទេស ស្បែកខ្មៅ ហេតុការណ៍នេះ ដែរ បានកេីត ឡេីងនៅវេលា ម៉ោង ៩និង០០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ តាម បណ្ដោយ ផ្លូវ លេខ ៨៥ BT ភូមិ ចំរេីន ផល ស្ថិតក្នុងសង្កាត់បឹងទំពុន ទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-ករណី ទី២ឆក់ នារី វ័យក្មេង ជនជាតិ ខ្មែរ ហេតុការណ៍នេះដែរ បានកេីតឡេីងនៅវេលាម៉ោង ៨និង ៤០នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅគល់ស្ពានអាកាស ស្ទឹងមានជ័យ ផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ទី ១ ខណ្ឌមានជ័យ ។

ជនរងគ្រោះ មានឈ្មោះ ឈឿន ស្រីចិន ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ឯកជន ស្នាក់នៅម្តុំ វត្តសន្សំកុសល សង្កាត់បឹង ទំពុនទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ សំភារៈដែលបាត់បង់ រួមមាន ទូរស័ព្ទដៃមួយគ្រឿង កុំព្យូទ័រយួរដៃម៉ាក DELL មួយគ្រឿង កាត ធនាគារ និង អត្តសញ្ញាណ សញ្ជាតិ ខ្មែរ ១សន្លឹក បណ្ណ័ចាក់វ៉ាក់សាំង ១សន្លឹក រួមទាំងឯកសារ ផ្សេងៗ មួយចំនួនទៀត ។សុទ្ធតែនៅក្នុងមូលដ្ឋានខណ្ឌមានជ័យសង្ឃឹមថាអាជ្ញាធរបានជ្រាបជាព័ត៍មានផង។

ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតបរិវេណផ្សារប៉េសេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង ទាំងអស់នោះ សំណូមពរដល់លោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ គួរមានវិធានការចំពោះទីតាំងនេះផង។

សូមបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធាន ការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមាន សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបាន ខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

អត្ថបទដែលជាប់ទាក់ទង