ស្ត្រីចំណាស់ម្នាក់ ត្រូវឃាតករវាយសម្លាប់នៅក្រោមផ្ទះ , សមត្ថកិច្ចហៅជនសង្ស័យ២នាក់ និង២នាក់ទៀតរត់បាត់
ព្រៃវែង៖ អំពើឃាតកម្មដ៏សាងហាវ ដោយឃាតករវាយសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ នៅក្រោមផ្ទះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចលើគ្រែក្រោមផ្ទះ ភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចហៅជនសង្ស័យ២នាក់ មកសាកសួរ ចំណែកបក្ខពួក២នាក់ទៀត រត់គេខ្លួនបាត់។
សមត្ថកិច្ចប្រាប់ឲ្យដឹងទៀត ជនរងគ្រោះឈ្មោះ តិត នឿន ហៅ ណូក ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
សមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា នៅយប់រំលងអធ្រាត្រ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីអំពើឃាតកម្មវាយសម្លាប់ម្នាក់នឹងវត្ថុរឹងត្រង់ក្បាល៣កន្លែង គឺលើត្រចៀកខាងឆ្វេង និង ២កន្លែងទៀតស្លាកស្នាមរបួសចំក្បាលផ្នែកខាងក្រោយបណ្តាលជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតមានអំពើរឃាតកម្មនេះ កម្លាំងនគរបាលស្រុកសហការ ជាមួយកម្លាំងការិយាល័យជំនាញនគបាលខេត្ត បានចុះប្រមូលបានវត្ថុតាង និងពិនិត្យកន្លែងកើតហេតុដោយរកឃើញរួមមាន៖ ញញួរ១ ពូថៅដៃ១ និងអង្រែបុកគ្រឿង១។
តាមការបំភ្លឺពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានផឹកស៊ី នៅក្រោមផ្ទះជាមនុស្ស៤នាក់ទៀត លុះយប់ឡើងកើតមានអំពើឃាតកម្មសម្លាប់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដោយឃាត់ខ្លូនជនសង្ស័យ ២នាក់ដែលផឹកស៊ីជាមួយគ្នាមកសាកសួរ និង២នាក់ទៀត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕