ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន បុរស២នាក់ ពាក់ព័ន្ឋលួចបង្គន់ចល័តសាធារណៈ នៅសង្កាត់ទួលសង្កែ២

81

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ឋលួចបង្គន់ចល័តសាធារណៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំនុចដីឡូត៍គ្មានលេខ ផ្លូវ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ស៊ូ សាវ៉ន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរប្រធានការិយាល័យគ្រប់សួនសាលារាជធានី ស្នាក់នៅផ្ទះលេខ៦E0 ផ្លូវ១៣៩ សង្កាត់មិត្តភាពខណ្ឌ៧មករា។

ចំណែកជនសង្ស័យទាំង២នាក់នេះ មាន ៖ ១-ជនសង្ស័យឈ្មោះសុខ ដារ៉ូភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅមិនពិតប្រកដ(គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ បានធ្វើសកម្មភាពលួច។

២-ជនសង្ស័យឈ្មោះស៊ន ថាភេទប្រុសអាយុ៤១ឆ្នាំមុខរបរលក់អ៊េតចាយ ស្នាក់នៅដីឡូតិ៍ គ្មានលេខ ផ្លូវបេតុងក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ ជាអ្នកទិញបង្គន់។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ រ៉ឺម៉កម៉ូតូ១គ្រឿងម៉ូតូម៉ាករ៉េវ៉ូ១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1J3378, បង្គន់ ៣គ្រឿង ដោះចេញជាបំនែកៗ, ជញ្ជាំងបង្គន់៩ផ្ទាំង, ទ្វារបង្គន់៣, ដំបូលបង្គន់២, បាតបង្គន់៣, ឡាបូបង្គន់១ ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានដឹកបង្គន់ចល័តសាធារណៈ ចំនួន៤គ្រឿងមកដាក់ ដើម្បីរៀបចំកម្មវិធីបុណ្យនៅកន្លែងកើតហេតុខាងលើ ក្រោយមកក៏មានជនសង្ស័យបានធ្វើសកម្មភាពលួចយកបង្គន់៣គ្រឿងដោយដោះជាបំនែកៗ។ លុះព្រឹកឡើងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ។ បន្ទាប់ពីបានទទួលបណ្តឹង លោកអធិការ បានបញ្ជាអោយកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ជនសង្ស័យ២នាក់ នៅចំណុចដីឡូត៍គ្មានមានលេខ ផ្លូវបេតុង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ រួមទាំងសំភារៈវុត្ថុតាង បង្គន់របស់ជនរងគ្រោះមកវិញ ដោយជនសង្ស័យដោះជាបំនែកៗ។

បច្ចុប្បន្ន ជនសង្ស័យបានកសាង សំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង