ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​១២​ ខែកញ្ញា​ កើតឡើង​១១​លើក​ ស្លាប់​៦​នាក់​ រង​របួសធ្ងន់​១២​នាក់​

68

​ភ្នំពេញ​៖​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១១​លើក​(​យប់​៧​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ រង​របួសធ្ងន់​៩​នាក់​ (​ស្រី​១​នាក់​)​ និង​របួសស្រាល​ ៣​នាក់​(​ប្រុស​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៧​នាក់​(​យប់​១​នាក់​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ៤​លើក​ (​ស្លាប់​៣​នាក់​),​ មិន​គោរព​សិទ្ធ​ ១​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក​,​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​២​នាក់​),​ ស្រវឹង​ ១​លើក​,​ ងងុយដេក​១​លើក​(​ស្លាប់​១​នាក់​)​និង​កត្តា​យាន​ ១​លើក​។​
​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១៥​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច​ ចំនួន​២​គ្រឿង​,​ រថយន្ត​ធំ​ ៤​គ្រឿង​និង​គោ​យន្ត​១​គ្រឿង​។​​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​៣​លើក​,​ រថយន្ត​ធុន​ធំ​ ៤​លើក​,​ គោ​យន្ត​១​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៦​លើក​,​ ផ្លូវ​ខេត្ត​ ៣​លើក​និង​ផ្លូវលំ​១​លើក​។​​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​២​នាក់​,​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​,​ បន្ទាយ​មាន​ជ័យ​២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​,​ ព្រះ​សីហ​នុ​ ៣​លើក​ ស្លាប់​ ៤​នាក់​ និង​ភ្នំពេញ​ ២​លើក​ ស្លាប់​ ១​នាក់​ របួស​ ២​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរទូ​ទាំង​ប្រទេស​រយៈពេល​១២​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​៩៦​លើក​ ស្លាប់​ចំនួន​៤៥​នាក់​ របួស​សរុប​ចំនួន​១៣៥​នាក់​ របួសធ្ងន់​៩៨​នាក់​ របួសស្រាល​ចំនួន​៣៧​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ២,៨១៣​ គ្រឿង​ (​ម៉ូតូ​៥៧%)​ ,​ មធ្យោបាយ​ល្មើស​ ៤៥១​គ្រឿង​ (​ម៉ូតូ​៧៥%),​ អប់រំ​ ១៧៩​គ្រឿង​ (​ម៉ូតូ​៤១%),​ ពិន័យ​ ២៧២​គ្រឿង​ (​ម៉ូតូ​១០០%)​ ៕

អត្ថបទដែលជាប់ទាក់ទង