ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះសីហនុប្រជែង បានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកឆ្នាំ២០២១

277

ភ្នំពេញ៖នាថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២លោកកែវរ៉េមីអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាដែលមានការចូលរួមពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

សំណាក់គុណតារាជ័យខេត្តព្រះសីហនុប្រជែងបានមេដាយមាសលើសគេគញឺមេដាយមាស៥គ្រឿងប្រាក់៤គ្រឿង និង សំរិទ្ធ១
គ្រឿង ។ក្រសួងមហាផ្ទៃដែលឈរនៅ លំដាប់លេខ២នោះប្រជែងបានមេដាយមាស៣គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង ។ក្លិបស៊ីសុវត្ថិ
បានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។
ក្លិបសុវណ្ណអង្គរនាគរាជខេត្តសៀមរាប បានមេដាយមាស២គ្រឿង និងប្រាក់៣គ្រឿង ។ក្លិបគោកធ្លកខេត្តតាកែវបានមេដាយមាស២
គ្រឿងប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។ដោយឡែកក្លិបចំនួន៦ទៀតសុទ្ធតែប្រជែងបានមេដាយមាស១គ្រឿងដូចគ្នា ។
ការប្រកួតប្រចាំឆ្នាំ២០២១ នេះ មានការចូលរួមពី២៧សាលាគុន ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ គណៈកម្មការរៀបចំការប្រកួត៤៤នាក់និងក្រុមការងារស្ម័គ្រចិត្ត២០នាក់អ្នកប្រកួតលើ២១ប្រភេទវិញ្ញសារក្នុងនោះមានវិញ្ញាសារសម្តែង
ទម្រង់មេគុន១២ ប្រភេទវិញ្ញសា បុរស នារី និងវិញ្ញាសារប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស នារី។
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុនក្នុងទាំងការបណ្តុះ
បណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍SEAGAMES២០២៣ហើយជាពិសេសយើងនឹងមានការបង្ហាញទស្ស
នីយភាពដ៏ធំរបស់គុនល្បុក្កតោមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់នៃព្រឹត្តិការណ៍បើកជាផ្លូវការនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ទៀតផង។
ការប្រកួតនេះត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡា SEA GAMESលើក ទី៣២ ។ ដោយរាជរដ្ឋាភិបាល សម្រេចធ្វើម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ អាចដំណើរការទៅបានដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលក្រុមហ៊ុនបាន បំពេញតម្រូវការមួយចំនួនទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធីសរុបជាទឹកប្រាក់ចំនួណ ១៥,០០០ ដុល្លាសហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង