ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ព្រមទាំង មន្ត្រីក្រោមឱវាទ ចុះដោះស្រាយបញ្ហាការកកស្ទះលូ និងបូមស្តារសម្អាតលូ នៅតាមបណ្តោយផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣

90

ភ្នំពេញ៖នៅថ្ងៃអាទិត្យ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រមទាំង មន្ត្រីក្រោមឱវាទ ចុះដោះស្រាយបញ្ហាការកកស្ទះលូ និងបូមស្តារសម្អាតលូដែលមានបណ្តោយ ៥០០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងពិនិត្យមើលការដូរអំពូលភ្លើង នៅតាមណ្តោយផ្លូវមុខសាលាគរុកោសល្យរាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានអញ្ជើញចុះជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង