ដំណាំម្នាស់ ជាមុខរបររបស់កសិករ នៅ៥ភូមិ ខេត្ដត្បូងឃ្មុំ ទទួលបានផលល្អប្រសើរ ទទួលបាន ជីវភាពធូរធារមួយរដូវនេះ
ត្បូងឃ្មុំ៖ កសិករចំនួន៥ភូមិ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានជ្រើសរើសដំណាំដាំម្នាស់វិញម្តង ដោយសារម្នាស់ងាយដាំ ធននឹងអាកាសធាតុឱ្យផល ល្អ ងាយលក់សម្បូណ៌ទីផ្សារច្បាស់លាស់។
ស្ថិតក្នុងដំណាក់កាល មន្ត្រីជំនាញមន្ទីរកសិកម្ម ខេត្ត អាជ្ញាធរដែនដីបានយកចិត្តទុកដាក់ចុះ ប្រតិបត្តិការបើកវគ្គ បណ្តុះ បណ្តាល ផ្តល់ចំណេះដឹង ផ្នែ កកសិកម្មដល់ប្រជាកសិករ ជាហេតុ ធ្វើឱ្យ កសិករឈានទៅសម្រេចលើវិស័យកសិកម្ម នាស ម័យទំនើបយើងនេះ។ម្នាស់ប្រភេទដូចជា ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ លើផ្ទៃដីមួយហិចតា វាផ្តល់ប្រាក់ចំណូលក្នុងមួយឆ្នាំមិនក្រោម៥ពាន់ដុល្លារនោះទេ។ហើយវាបានញ៉ាំងឱ្យស្មារតីបង ប្អូនប្រជាកសិករសប្បាយរីករាយ អឺងកង ក្នុងការប្រមូលផលម្នាស់ ឆ្នាំ២០២២នេះ ម្នាស់ឱ្យផល ល្អ ជាងឆ្នាំទៅ។
លោក អ៊ូ ស៊ាងហេង អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បាន ប ញ្ជាក់ឱ្យដឹងថា ម្នាស់ជារុក្ខជាតិម៉្យាង មានដើមព័ ទ្ធជុំវិញដោយធាង លាយឡំ ដោយធាង មានបន្លា ដូចធ្មេញរណា ដែលមានផ្លែរាងមូលទ្រវែងបន្តិច ប្រកបដោយរសជាតិ ជូរអែម និង ផ្អែមស្អិត ដូចប្រភេទម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង ។
ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ គឺដាំបានទាំងអស់តែវា ត្រូវការដីទួល ស្រស់ទឹក ទើបវាឱ្យផលល្អ វាធននឹងអាកាសធាតុទាំងក្តៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកដែរ ។ ក្នុងដី១ហិចតា យើងដាំបានម្នាស់ចំនួន៦ម៉ឺនដើម ជាទូទៅនៅ ដើមខែ៣ខាងមុខនេះ កសិករចាប់ផ្តើមចុះដាំហើយ ដោយប្រើ រយៈពេល១ឆ្នាំ ពេញទើបវាឱ្យផល។ ពេលប្រមូលផល គេលក់គិតជាឡូ ១ឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ២ ៣ ០០០ រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង ១ថង់មានចំនួន៤០ផ្លែ តម្លៃ៦ ០០០រៀល ។
លោកស្រី ប៊ុល លីន អាយុ៣៩ឆ្នាំ រស់នៅភូមិអំពិលជ្រុំដែរ បានឱ្យដឹងដែរថា ចំ ពោះ ទីផ្សារម្នាស់ មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ទីផ្សារតែម្តង យកទៅលក់នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ ។ល។ មានទីផ្សារច្បាស់លាស់ ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ប្រកប ដោយរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ក្នុង១ ហិចតាវាឱ្យផលបាន១ម៉ឺនដុល្លារ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម៥ពាន់ដុល្លារក្នុង១ឆ្នាំ ។ ឥលូវកសិករ ចា ប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តងហើយ ។
លោក ភិន ឈុន ជាមេឃុំទន្លេបិទបានឱ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន . ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ ចំនួន៣៥ហិចតា ។ នាពេលកន្លងមកយើងមានមេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្ម ខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទនិងផ្តល់បច្ចេ កទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិតការជ្រើស រើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផលការវេចខ្ចប់ ជាដើម ។ ព្រម ទាំងការជ្រើសរើស ដំណាំ តាម តម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។ កត្តាទាំងអស់ហើយ ដែលបាន ជំរុញឱ្យបង ប្អូនប្រជាកសិករទទួលបាន នូវភាពជោគជ័យក្នុងវិស័យកសិកម្ម៕ សំរិត